Wednesday, September 16, 2009

ពិតទេដែលថាភ្លេង ថ្នមស្នេហ៍ ស៊ិន ស៊ីសាមុត ចំឡងសៀម?

ខ្ញុំជានិស្សិតនៅស្រុកសៀម ពេលខ្ញុំបើកស្ដាប់ចំរៀងបទ ថ្នមស្នេហ៍ របស់លោកតាស៊ិន ស៊ីសាមុត មានខំមឹនជាភាសាសៀម ជេរថា "อีเขมรหน้าด้าน เอาของเพื่อนไปก๊อป หาว่า เพื่อนก๊อปของตัวเองอีก หน้าด้านจริงๆ" ไอ้เขมร ដែលប្រែថា ៖ "មីខ្មែរមុខក្រាស់ យករបស់គេទៅចំឡង ហើយ​ថា​គេ​ចំឡង​របស់​ឯង​ទៀត ចំជាមុខ​ក្រាស់​មែនទែន អាខ្មែរ" អត្ថបទដើមដែលគេជេរយើងចុចទីនេះ ៖​http://www.youtube.com/watch?v=ihY48PUI36o&feature=PlayList&p=CEFE86F3B55BC716&playnext=1&playnext_from=PL&index=2 មើលក្នុង Comment ណះ។

ខ្ញុំឈឺចាប់ចង់ស្រក់ទឹកភ្នែកនៅថ្ងៃនោះ។ តើមានព្រឹទ្ធាចារ្យ ឬបងប្អូនណាអាចឆ្លើយសំនួរខ្ញុំបាទេ​ថាតើ​ខ្មែរ​យើង​ចំឡង​សៀម ឬសៀមចំលងខ្មែរ នេះដល់ថ្នាក់អធិរាជអ្នកនិពន្ធ និងសំលេងមាន​របស់ខ្មែរ​យើង​ផង​ដែល​ទៅ​ចំឡង​គេ​(បើ​ជា​រឿង​ពិត​) ។
គេថា​អ្នក​និពន្ធថ្វីដៃលំដាប់ទីមួយរបស់ជាតិគេអ្នកតែងឈ្មោះ ផ្រៃវ៉ាន់ លូកផេជ (ไพรวัลย์ ลูกเพชร) ឈ្មោះថាមន្តស្នេហ៍ស្រុកស្រែ (มนต์รักลูกทุ่ง) នៅឆ្នាំ១៩៦៨ ហើយ ស៊ិន ស៊ីសាមុត យក​ច្រៀង​នៅឆ្នាំ ១៩៧០។ វាសមហេតុផលផន់គេមែន ព្រោះគេមានចេញជាវីដេអូ ផងមានកត់ត្រាទុក ជាឯកសារជាច្រើន ទាំក្នុង វីគីភីឌាក៏មាន។

ពេលឮគេជេរដល់ថ្នក់លោកតាស៊ិនស៊ីសាមុតយ៉ាងនេះ ខ្ញុំបានតប់វិញទាំងភាពល្ងិតល្ងង់របស់ខ្ញុំ ត្រង់ ឈ្មោះ nyrithyshared

តើអ្នកណាអាចប្រាប់ខ្ញុំបានទេ?

នេះជាចំរៀងទាំងពីបទ
បទថ្នមសស្នេហ៍ របស់ខ្មែរ


បទមន់រ៉ាក់លូកធុង-មន្តស្នេហ៍ស្រុកស្រែ-มนต์รักลูกทุ้ง របស់សៀម


តើ​ជនរួមជាតិខ្មែរ​ទាំងអស់គ្នាឈឺចាប់អត់ ពេលអាពួកសៀម​វាជេរ​យើងអញ្ចឹង? ចំពោះខ្ញុំ ខ្ញុំបានស្រក់​ទឹក​ភ្នែក​រួច​ទៅ​ហើយ​។ ហើយទឹកភ្នែករបស់ខ្ញុំនេះសូចឲ្យ​សិល្បៈ​ករខ្មែរទាំងអស់​ភ្ញាក់​ខ្លួន​ឡើង។ មានដឹងទេ ជនជាតិខ្មែរយើងដែល​រស់​នៅ​ស្រុក​សៀម ប្រសិនចង់ស្ដាប់​បទខ្មែរ មិនដែល​ហ៊ានបើក​ឮៗ​ប៉ុន្មានទេ ខ្លាចគេឮហើយគេ​តេះដៀលខ្លាំងណាស់។​

តាមចិត្តខឹង ខ្ញុំចង់តែ​ជេរ​អ្នក​ចំរៀង​សព្វថ្ងៃទេ! (តែ​តាម​ពិត​ខ្ញុំ​ជេរ​រួច​ទៅ​ហើយតែខ្ញុំមិនសរសេរទេ) បើ​ដឹង​ខ្លួន​ឯង​ថា​មិន​កើត​ទេ កុំទៅយកផន់អី។ លោកដឹងទេថា​លោកប្រែចំរៀងគេមួយបទ លោក​លក់មុខមាត់ខ្មែរ​អស់ប៉ុន្មាន?

No comments: