ប្រើគ្នាដល់ថ្នាក់សល់តែឆ្អឹង...!!!
ឯងច្រឡំហើយអាប្អូន...!!!
ណាក្បាល ណាគូទទេវើយ...!!!
ឆ្ងាញ់ផស់គេ...បឺតឲ្យអស់មើលវាយ៉ាងម៉េច?
ផឹក...ផឹក...ខ្លាំងអីហា៎ស! ដាក់តគ្នាមើល!
ប្រើគ្នាដល់ថ្នាក់សល់តែឆ្អឹង...!!!
ឯងច្រឡំហើយអាប្អូន...!!!
ណាក្បាល ណាគូទទេវើយ...!!!
ឆ្ងាញ់ផស់គេ...បឺតឲ្យអស់មើលវាយ៉ាងម៉េច?
ផឹក...ផឹក...ខ្លាំងអីហា៎ស! ដាក់តគ្នាមើល!
ពូរុនមានសំបុត្រសម្រាប់ទស្សនា ការប្រកួតបាល់ទាត់ពិភពលោក ២សន្លឹក ។ ពេលគាត់កំពុងអង្គុយរង់ចាំការប្រកួតចាប់ផ្ដើមស្រាប់តែមានក្មេង ម្នាក់សួរគាត់ ៖
ក្មេងប្រុស ៖ កន្លែងអង្គុយជាប់ពូមាននរណាអង្គុយទេ?
ពូរុន ៖ អត់មានទេក្មួយ!
ក្មេងប្រុស ៖ វាពិតជាមិនគួរឲ្យជឿទេដែលការប្រកួតបាល់ទាត់ពិភពលោកទាំងមូលមានកន្លែងទំនេរ!
ពូរុន ៖ ការពិតវាជាកន្លែងរបស់ប្រពន្ធពូទេ តែនាងបានស្លាប់ទៅហើយ!
ក្មេងប្រុស ៖ ឲ្យខ្ញុំសុំទោស! ចុះហេតុអ្វីពូមិនហៅ បងប្អូនឬអ្នកជិតខាង មកជាមួយ?
ពូរុន ៖ ពួកគេរវល់រៀបចំបុណ្យសពប្រពន្ធរបស់ពូ!
ក្មេងប្រុស ៖ !!!????
ដកស្រង់ចេញពី http://trajoke.blogsome.com/
ពូម៉ៅគាត់ចង់ទិញទូរស័ព្ទ រួចគាត់ក៏បានទៅដល់ហាងមួយ ។
អ្នកលក់ ៖ តើពូចង់ទិញទូរស័ព្ទម៉ាកអីដែរ?
ពូម៉ៅ ៖ មានអាម៉ាកណាប្រើបានយូរ ហើយមិនងាយខូចទេ?
អ្នកលក់ ៖ ច៎ាសមាន ដូចជា Nokia, Samsung, LG…
ពូម៉ៅ ៖ ខ្លាចតែវាថ្លៃពេកទេដឹង?
អ្នកលក់ ៖ Nokia នេះ ១៨០$ Sumsung នេះ ១៥០$
ពូម៉ៅ ៖ ទេ ខ្ញុំចង់បានអាណាដែលប្រើទុកគប់ចោរអត់ស្ដាយ ព្រោះឥឡូវចោរឆក់ទូរស័ព្ទច្រើនណាស់!
អ្នកលក់ ៖ អើ! មើលគាត់!!!???
ដកស្រង់ចេញពី http://trajoke.blogsome.com/
ទារក ៖ តើលោកជាគ្រូពេទ្យដែលមកជួយសម្រាលខ្ញុំមែនទេ?
គ្រូពេទ្យ ៖ បាទ! គឺខ្ញុំនេះហើយ ។
ទារក ៖ អគុណច្រើនដែលបានជួយប្រសូតខ្ញុំតាមវិជ្ជាជីវៈប្រកបដោយសុវត្ថិភាព ។
ទារកកំហូចក៏បានសម្លឹងមើលជុំវិញបន្ទប់ម្ដងទៀត ហើយឃើញម្ដាយក៏សួរទៀតថា ៖
ទារក ៖ អ្នកជាម្ដាយរបស់ខ្ញុំមែនទេ?
ម្ដាយ ៖ មែនហើយ!
ទារក ៖ អគុណច្រើនដែលបានជួយថែទាំខ្ញុំបានល្អពេលដែលខ្ញុំនៅក្នុងផ្ទៃ ។
បន្ទាប់មកទារកកំហូចបានសម្លក់សម្លឹងបុរសដែលនៅក្បែរម្ដាយរួចសួរថា ៖
ទារក ៖ លោកជាឪពុកខ្ញុំមែនទេ?
ឪពុក ៖ មែនហើយ!
ភ្លាមនោះទារកកំហូចបានរំកិលគូទទៅជិតឪពុក ហើយលើកម្រាមចង្អុលដៃញុលថ្ងាសឪពុក ៧-៨ដងរួចប្រាប់ឪពុកថា ៖
ទារក ៖ ខ្ញុំចង់ឲ្យប៉ាឯងចាំទុកក្នុងខួរថា ធ្វើអញ្ចឹង អញ្ចឹងគឺវាឈឺណាស់ដឹងទេ?
ឪពុក ៖ អុញ!!!………..
នារីស្រស់ស្អាតម្នាក់ទៅ ជួបជាមួយលោកគ្រូទាយដើម្បីឲ្យគ្រូទាយមើលបាតដៃរបស់ខ្លួនចង់ដឹង ថាខ្សែជីវិតរបស់នាងយ៉ាងណាដែរ។
នារី ៖ លោកគ្រូ…!តើយ៉ាងម៉េចដែរ ខ្សែជីវិត និងជោគវាសនារបស់នាងខ្ញុំទៅថ្ងៃមុខ?
គ្រូទាយ ៖ អូហ…! ល្អណាស់នាង…តាមរយៈបាតដៃរបស់នាងបានប្រាប់ថានាងជាមនុស្សមាន ជោគវាសនាល្អ មានសំណាង មានគេគោរពកោតខ្លាចព្រោះតែអ្នកនាងមានបាតដៃដែលមានឬទ្ធិអំណាច អស្ចារ្យគឺថាដាក់ចុះដុះឡើងតាមដៃតែម្ដង ហើយជាងនេះទៅទៀត…
ជាងនេះទៅទៀតយ៉ាងម៉េចលោកគ្រូ…? នារីសួរកាត់លោកគ្រូទាយ
គ្រូទាយ ៖ ជាងនេះទៅទៀតគឺថាដៃរបស់នាងមានឬទ្ធិអំណាចខ្លាំងណាស់បើកាន់របស់ទន់អាចទៅជារឹងបាន…!
ដកស្រង់ចេញពី http://trajoke.blogsome.com/
ខាងក្រោមនេះជាវិធីការពារមេរោគកុំឲ្យចូលក្នុងបណ្ដាញកុំព្យូទ័រ ៖
នៅក្នុងពិធីមង្គលការមួយ ដែលមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។ តូ ជាយុវជនកំហិលម្នាក់ ហើយក៏ជាភ្ញៀវម្នាក់ក្នុងចំណោមភ្ញៀវការទាំងអស់ដែរ។ ខណៈកំពុងអង្គុយ តូ បានក្រឡេកទៅឃើញយុវតីស្រស់ស្អាតម្នាក់កំពុងតែអង្គុយម្នាក់ឯង ដែលនៅមិនឆ្ងាយប៉ុន្មានពីតុរបស់ខ្លួន ។ ដោយសារធាតុកំហិល តូ ក៏ដើរសំដៅទៅរកនារីនោះ ហើយបន្លឺវាចាសំណួរ ៖
តូ ៖ សុំទោសអ្នកនាងបើមិនយល់ទាស់ទេ…! អនុញ្ញាតិឲ្យខ្ញុំរួមតុជាមួយផងបានទេ?
ខណៈនោះស្រាប់តែយុវតីនោះក្រោកឡើងស្រែកខ្លាំងៗថា ៖
យុវតី ៖ ថាម៉េចចង់ដេកជាមួយខ្ញុំ…?
តូ មានការខ្មាស់អៀនយ៉ាងខ្លាំង ខណៈដែលភ្នែកទាំងគូរៗរបស់ភ្ញៀវដែលចូលរួមមង្គលការបានសម្លឹងមករក ខ្លួន។ តូនិយាយមិនចេញក៏ដើរសំដៅមកតុរបស់ខ្លួនទាំងអាម៉ាស ។
បន្តិចក្រោយមកយុវតីក៏ដើរសំដៅមកតុរបស់តូ ហើយឱននិយាយតិចៗទៅកាន់តូ ៖
យុវតី ៖ សុំទោស…! ខ្ញុំដឹងថាលោកខឹងនឹងខ្ញុំខ្លាំងណាស់ ដែលធ្វើឲ្យលោកខ្មាស់គេបែបនេះ! តែតាមពិតគឺខ្ញុំកំពុងតែសិក្សាស្រាវជ្រាវអំពីប្រតិកម្មរបស់ មនុស្សទៅហ្នឹងសំណួរដែលធ្វើឲ្យអាម៉ាស់បែបនេះ…។ សឹងតែយុវតីនិយាយចប់មិនទាន់ តូក្រោកឡើងហើយស្រែកដាក់នាងខ្លាំងៗវិញថា ៖
តូ ៖ ថាម៉េច…! មួយយប់ថ្លៃដល់ទៅ ៥០ដុល្លារ អីក៏ថ្លៃជាងគេខ្លាំងម្លេះ…!!!
ដកស្រង់ចេញពី http://trajoke.blogsome.com/
អន្ទិត អក ជាកូនពូច្រូច ។ វាបានស្រលាញ់កូនពូជ្រុញ តែមិនហ៊ានឲ្យឪពុកម្ដាយវាទៅដណ្ដឹង ។ អន្ទិត អក ដឹងថាឪពុកវាជាសំឡាញ់របស់ពូជ្រុញ ។
- អាឡូ! អាជ្រុញមែនទេ អញគឺអាច្រូចណា!
- អាឡូ! អូអាច្រូចសុខសប្បាយឬទេ? ខានជួបគ្នាយូរ តើឯងតេមកអញមានការអីដែរថ្ងៃហ្នឹង…!
- អញប្រាប់តាមត្រង់ទៅចុះ កូនប្រុសរបស់អញវាស្រលាញ់មីនាង កូនស្រីឯង អញគិតចង់ដណ្ដឹងឲ្យកូនប្រុសអញ!
- អាឡួ! ឯងថាម៉េចអាច្រូច?
- អាឡូ! បាទ អញគឺ អាច្រូច ចង់ដណ្ដឹងកូនស្រីឯង!
- អាឡូ! អាណាគេ និយាយ?
- គឺឪពុកខ្ញុំ ឈ្មោះច្រូច គាត់ឲ្យខ្ញុំនិយាយ…!
- !!!???
ពីរនាក់ ប្ដីប្រពន្ធជាអ្នកកើតអេដស៍ តែគេស្រលាញ់គ្នា រស់នៅ រកស៊ីមានលុយមានកាក់មានផ្ទះសម្បែងធំគួរសម…ថ្ងៃមួយចោរស្លៀកលីអូ ចូលមកប្លន់ហើយឃើញនាងជាប្រពន្ធស្អាត ក៏ចូលទៅចាប់រំលោភ…ពេលនោះបុរសជាប្ដីចេញមកទាន់ក៏សើច ហ៎ាស់ ហ៎ាស់ ហ៎ាស់!!!
ចោរស្រែកសួរ ៖ ម៉េចក៏ ឯងសើច?
ប្ដីឆ្លើយ ៖ ព្រោះឯងរំលោភប្រពន្ធអញ ដែលជាអ្នកកើតអេដស៍!
ចោរសើចវិញម្ដង ៖ ហ៎ា…ហ៎ា…ហ៎ា…
បុរសជាប្ដីសួរ ៖ ម៉េចបានជាឯងសើច?
ចោរឆ្លើយ ៖ ព្រោះមុន នឹងរំលោភប្រពន្ធឯងអញយកស្រោមអនាម័យនៅលើក្បាលដំណេកឯងមកពាក់រួចហើយ!
បុរសជាប្ដីសើចវិញម្ដង ៖ ហ៎ាស់… ហ៎ាស់… ហ៎ាស់…
ចោរស្រែកសួរ ៖ ម៉េចបានជាឯងសើច?
បុរសឆ្លើយ ៖ ព្រោះស្រោមអនាម័យក្នុងប្រអប់លើគ្រែ អញកាត់ចុងចេញទាំងអស់!
ចោរ ៖ ពុទ្ធោ! ខ្មោចឪ ខ្មោចម៉ែ ជួយអញផង! ម្ដងនេះកើតអេដស៍ហើយអញ!
ដកស្រង់ចេញពី http://trajoke.blogsome.com/
ក្នុងថ្នាក់រៀនមួយនា ចុងសប្ដាហ៍នេះអ្នកគ្រូបានដើរឆែកមើលក្រចកដៃជើងរបស់សិស្សដើម្បី ដាក់ពិន្ទុ លើវិញ្ញាសាមួយដែលអ្នកគ្រូបានកំណត់ថា “អនាម័យនាំមកនូវសុខភាព”…
អ្នកគ្រូ ៖ សុភី! កាត់ខ្លីបានល្អណាស់ អ្នកគ្រូឲ្យ ១០ ពិន្ទុ!
សុភី ៖ អរគុណអ្នកគ្រូ!
អ្នកគ្រូ ៖ ឆ្លូញ ក៏កាត់បានខ្លីដែរ តែទុកសក់វែងពេក អ្នកគ្រូឲ្យ ៨ពិន្ទុ!
ឆ្លួញ ៖ អរគុណអ្នកគ្រូ!
អ្នកគ្រូ ៖ ចុះកល្យាណ ម៉េចក៏ទុកក្រចកវែងម្លេះ?
កល្យាណ ៖ ខ្ញុំចង់ទុកឲ្យវែងជាងអ្នកគ្រូ! ព្រោះក្រចកអ្នកគ្រូមិនសូវវែងផង ស្អាតយ៉ាងនេះហើយ ចុះទំរាំទុកវែងជាងនេះទៀត…អស់ទាស់តែម្ដង…
អ្នកគ្រូ ៖ !!!???
ដកស្រង់ចេញពី http://trajoke.blogsome.com/
ផ្លយ ៖ សួស្ដី ផ្លូញ មួយរយៈនេះដូចជាមិនសូវបានជួបមុខឯង?
ផ្លូញ ៖ តាំងពីទទួលសញ្ញាប័ត្រមករត់រកការងារធ្វើមិនបានសោះសំឡាញ់
ផ្លយ ៖ ក្រែងល៏ ឯងរើសរកតែការងារល្អៗ បានប្រាក់ច្រើនទេដឹង?
ផ្លូញ ៖ មិនរើសណាស់ណាទេ ស្អីក៏បាន ឲ្យតែចំកន្លែងខ្លាញ់ ល្មមរស់នៅសមរម្យដូចគេដូចឯងទៅជាការគ្រប់គ្រាន់ណាស់ហើយ…
ផ្លយ ៖ ចំកណ្ដាលកៅឪហើយ បងជីដូនមួយគ្នាទើបនិងបើកហាងគុយទាវពិសេស គេត្រូវការអ្នកលាងចាន ២-៣នាក់ ចំគ្នាជួយនិយាយឲ្យ…!
ផ្លូញ ៖ ពុទ្ធោ! ទីនោះឬ កន្លែងខ្លាញ់…?
ផ្លយ ៖ !!!???
ដកស្រង់ចេញពី http://trajoke.blogsome.com/
លោកគ្រូ ចំណូលគាត់ចូលចិត្តកីឡាណាស់ ថ្ងៃនេះនៅក្នុងថ្នាក់រៀន គាត់បានឲ្យសិស្សសរសេរពីចំណាប់អារម្មណ៍ស្ដីអំពីកីឡាបាល់ទាត់មួយ ក្រុម ។
លោកគ្រូ ៖ តើប្អូនៗធ្លាប់មើលការប្រកួតបាល់ទាត់ទេ?
សិស្ស ក ៖ បាទ! លោកគ្រូ ធ្លាប់!
លោកគ្រូ ៖ បើដូច្នេះសូមប្អូនៗរៀបរាប់អំពីលទ្ធផលនៃការប្រកួតរបស់ក្រុមនីមួយៗ ដែលប្អូនធ្លាប់ទៅទស្សនា!
សិស្សម្នាក់ៗរៀបរាប់ល្អឥតខ្ចោះ នៅសល់តែប្លោកវាក្រោកឈរ អេះក្បាល ។
លោកគ្រូ ៖ ម៉េចក៏ប្អូនមិនរៀបរាប់…?
ប្លោក ៖ រៀបរាប់អត់ចេញទេលោកគ្រូ…
លោកគ្រូ ៖ ម៉េចអញ្ចឹង?
ប្លោក ៖ ព្រោះពេលកំពុងប្រកួត ខ្ញុំកើតខ្យល់គ អត់បានតាមដាន!
លោកគ្រូ ៖ ???
ដកស្រង់ចេញពី http://trajoke.blogsome.com/
មីងក្រូតជាមនុស្សដែលពូកែខាង ជេរម្រាយរកលេខដាក់គ្មាន ។ ជេរប្តីក៏អាចោរម្រាយ ជេរកូនក៏អាចោរម្រាយ…ថ្ងៃណាក៏អាចោរម្រាយដែរ ។ថ្ងៃនេះពេល មិត្តភ័ក្ដិប្ដីគាត់មកលេង មីងក្រូតមិនដឹងជាទាស់ចិត្តអ្វី ក៏ស្រែកជេរប្ដីថា អាចោរម្រាយ ចំពោះមុខភ្ញៀវ ប្ដីគាត់ខឹងណាស់ ក៏ស្ទុះទៅដាក់មួយដៃផូង ។ មីងក្រូតអុកគូថទៅដី រួចស្រែក ៖
- អាចោរម្រាយ…
រួច ក៏ដួលសន្លប់ ។ មិត្តភ័ក្តិ និងប្ដីភ័យណាស់រត់ទៅរកប្រេងកូឡា លាបរឹត ធ្វើចលនាឲ្យបេះដូងដើរស្រួល មួយសន្ទុះក្រោយមក មីងក្រូត បើកភ្នែកព្រឹមៗ…រួចគាត់ស្ទុះងើប ហើយស្រែក៖
- អាចោរម្រាយ
- !!!???
ដកស្រង់ចេញពី http://trajoke.blogsome.com
| ចេញផ្សាយ ឆ្នាំទី៥ ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០០៩ អ្នកជំងឺដែលត្រៀមវះកាត់ម្នាក់កំពុងតែឈរតវ៉ា នឹងលោកគ្រូពេទ្យ ពីថ្លៃវះកាត់ដែលត្រូវបង់នៅមុនពេលចូលបន្ទប់វះកាត់នៅ ពេលបន្ដិច ទៀតនេះ ។ អ្នកជំងឺ ៖ គ្រាន់តែការវះកាត់ដ៏តូចតាចប៉ុណ្ណឹង យកដល់ទៅ ៥០០ដុល្លារ វាដូចជាថ្លៃជ្រុលពេកហើយលោកគ្រូ ពេទ្យ គ្រូពេទ្យ ៖ បើលោកគិតថាថ្លៃ ខ្ញុំស្គាល់កន្លែងថោកមួយ គេជាមិត្ដខ្ញុំ គេក៏អាចវះកាត់ឱ្យលោកបានហើយ ចំនុចល្អមួយទៀត គឺកន្លែងនោះជាទូទៅគេមិន យកថ្លៃវះកាត់ជាមុនដូចកន្លែងខ្ញុំទេ ។ អ្នកជំងឺ ៖ ហេតុអីទៅ? គ្រូពេទ្យ ៖ គេតែងតែចាំទូទាត់ជាមួយគ្រួសារនៃសពអ្នកជំងឺរបស់គេ ។ ចេញពី http://www.visit-cambodia.com |
យប់មួយ ចោរម្នាក់បានលួចចូលផ្ទះមីងមុំ តែត្រូវបានគាត់ ឃើញទាន់មីងមុំ
បានហក់ទៅវាយចោរនោះត្រូវរបួសយ៉ាងដំណំ ។ នៅថ្ងៃបន្ទាប់ ប៉ូលីសដែល
ចុះមកធ្វើកំណត់ហេតុបានសរសើរ ចំពោះ សេចក្ដី ក្លាហានរបស់គាត់ដែល
ហ៊ានវាយចោរបែបនេះ ហើយថែមទាំងប្រាប់គាត់ថា ចោរម្នាក់នោះត្រូវ
ដេកពេទ្យយ៉ាង ហ៊ោចណាស់ក៏២-៣ អាទិត្យដែលដោយសារគាត់ ។
មីងមុំស្ដាប់ហើយដកដង្ហើមធំនិយាយ “គួរឱ្យស្ដាយណាស់ដែល
ខ្ញុំយល់ច្រឡំ... “
ប៉ូលីស ៖ យល់ច្រលំអីទៅ?”
មីងមុំ ៖ ខ្ញុំស្មានតែប្ដីខ្ញុំដែលទើបត្រលប់មកពីផឹកស្រាវិញ
ប៉ូលីស ៖ ?11
ចេញពី http://www.visit-cambodia.comអ្នកដឹកនាំរឿងម្នាក់និយាយទៅកាន់តារាស្រីដ៏ស្រស់ស្អាតរបស់ខ្លួនថា
“ខ្ញុំបានស្គាល់មនុស្សម្នាក់គេថាគេយល់ព្រមឱ្យលុយនាងមួយលានដុល្លាឱ្យតែគេបានឃើញមុខ
របស់នាងមួយភ្លែត”
តារាស្រីនោះលឺបែបនេះនាងឆ្លើយទៅយ៉ាងរំភើបថា “មែនរឺ?
បើពិតមែនខ្ញុំយល់ព្រមសម្ដែងឱ្យគេមើលទៀតផង កុំថាឡើយឱ្យមើលតែមុខ”
“ពិតមែនហើយ1 ប៉ុន្ដែគាត់គឺជាមនុស្សងងឹតភ្នែកទាំងសងខាង ទេ”
ចេញពី http://www.visit-cambodia.com
មេបញ្ជាការប៉ូលីសប្រឆាំងគ្រឿងញៀនបានប្រកាសដំណឹងប្រាប់ដល់បណ្ដាលកូនប៉ូលីស
ទាំងអស់មុន នឹងសម្រុកចូលទៅកំទេចចំការអាភៀនមួយកន្លែងថា ៖
“ខ្ញុំមានដំណឹងល្អ និង ដំណឹងអាក្រក់មកប្រាប់ពួកយើងទាំង អស់គ្នា”
គាត់បែរទៅឡាំងដាក់សំភារៈដែលថ្នាក់លើទើបតែបញ្ជូនមកឱ្យ
រួចនិយាយបន្ដទៀតថា ៖
“ដំណឹងល្អនោះគឺថ្នាក់លើបានបញ្ជូនអាវក្រោះការពារគ្រាប់កាំភ្លើងមកឱ្យពួកយើងគ្រប់គ្នា”
“ជយោ1” ប៉ូលីសទាំងអស់ស្រែកហ៊ោរដោយក្ដីរីករាយ
“ហើយចុះដំណឹងអាក្រក់វិញលោកនាយ?” កូនចៅសួរ
“ដំណឹងអាក្រក់គឺពួកចោរប្រើគ្រាប់កាំភ្លើងពិសេសដែលអាចបាញ់ទំលុះអាវក្រោះនេះបាន...”
ចេញពី http://www.visit-cambodia.com
ខ្ញុំប្រើប្រព័ន្ធស្ដាប់សំលេងដោយមិនចាំបាច់មានត្រចៀកនាំរំខាន
សន្សំសំចៃប្រាក់ មិនចាំបាច់ទិញមួកសុវត្តិភាពឲ្យកូន

ពុទ្ធោ!!!គួរអោយអាណិតនាងណាស់!!
បងស្រីអោនបន្ទិចទៀតខ្ញុំមើលមិនឃើញទេ!
ពុទ្ធោ!!!!
ចាំខ្ញុំផង!!!!!!!
សួស្ដីស្រីស្អាត!