Friday, September 4, 2009

ជំនឿបុរាណទាក់ទងនិងគ្រឿអលង្ការ

ចិញ្ចៀនបញ្ចាំចិត្ត

ប្រពៃណីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យ​កើតឡើងគ្រាដំបូង​ ក្នុងរាជវង្សរបស់ប្រទេសអូទ្រីស​ដោយចក្រពត្តិម៉ែកស៊ីមីលៀន​ជាមួយព្រះនាង​ មែរីនៅតំបន់បឺកាន់ឌី​។

ហេតុផលដែលចិញ្ចៀនភ្ជាប់ពាក្យភាគច្រើន​ជាពេជ្រ​ព្រោះពាក្យថា​” Diamond ” (ពេជ្រ ) មកពីពាក្យភាសាក្រិកថា​( Adamant ) មានន័យថា​” គង់វង្សយូរអង្វែង ” សម្រាប់ទុកប្រើប្រាស់មួយជីវិត​។

- ក្រិកបុរាណជឿថា​ពន្លឺចិញ្ចៀនចិញ្ចែងចិញ្ចាចរបស់គ្រាប់ពេជ្រ​ គឺជាពន្លឺដែលជះចេញពីភ្លើងតណ្ហារបស់គូរស្នេហ៏​។​ដូចនេះពេជ្រ​ ជាអលង្កាដ៏មានតំលៃ​បញ្ជាក់ពី​ទឹកចិត្តស្នេហា​។

-ហេតុផលដែលត្រូវពាក់ចិញ្ចៀន​នៅម្រាមនាងដៃឆ្វេង​ មកពីជំនឿបុរាណថាម្រាមដៃឆ្វេង​មានសរសៃឈាមពិសេសឈ្មោះ​” Vena Amoris ” ឬសរសៃឈាមស្នេហ៏​ដែលជាសរសៃឈាមភ្ជាប់ទៅកាន់បេះដូង​។

-ក្នុងរជ្ជកាលព្រះអង្គម្ចាស់អែតរើដ​ទី៦​នៃប្រទេសអង់គ្លេសបានចេញច្បាប់ថា​ នាងដៃខាងឆ្វេង​ជាម្រាមស្របច្បាប់ក្នុងការចិញ្ចៀន​ភ្ជាប់ពាក្យបញ្ជាំចិត្ត​។

កងដៃ:

-ដើមកំណើតដំបូងបំផុតរបស់កងដៃ​មិនមែនដើម្បីភាពស្រស់ស្អាតទេ​ កាលដើមមានមនុស្សតែ២​ក្រុមប៉ុណ្ណោះដែរពាក់វា​គឺ​ក្រុមទី១​គឺ​ ជាទាហានដែលត្រូវពាក់កងដែនេះ​ដោយឆ្លាក់ឈ្មោះខ្លួនឯងទុក​ ប្រសិនបើច្បាំងចាញ់ហើយស្លាប់​គឺអាចសម្គាល់បានថាជា​?​​នណារ​?​។​ចំណែក​ ក្រុមទី២​គឺជាអ្នកជំងឺក្នុងមន្ទីពេទ្យគេពាក់ដើម្បីសម្គាល់ថា​ ជានណារហើយករណីមានបញ្ហាកើតឡើងគេមិន​ ចាំបាច់សួររកឈ្មោះក៏អាចដឹងពីអ្នកជំងឺបានដែរដោយស្គាល់ឈ្មោះនៅលើកងដៃ​។​

-កាលពី​៥០០​ឆ្នាំមុនគ.ស​នៅអ៊ឺរ៉ង់​អ្នកចម្បាំងតែងតែពាក់កងដៃនៅដើមដៃ​។

-ជនជាតិអាមេរិកខាងត្បូង​និយមពាក់កងដៃឲ្យទារកដើម្បីការពាទារកពិបីសាច​។

-ក្នុងមជ្ឍដ្ធានកីឡា​អ្នកលេងតិន្និស​ចូលចិត្តពាក់កងដៃ​ឬប្រឡៅដៃព្រោះជឿថា​ពាក់វាហើយនិងមានសំណាងល្អ​។

ក្រវិល:

-កូនប្រសារស្រីជនជាតិចិន​ត្រូវគេហាមពាក់គ្រឿងអលង្គារ​របស់ខ្លួនចេញពីផ្ទះ ​ក្នុងពេលកូនកំលោះមកទទួល​ត្រូវពាក់តែក្រវិលដែរ​ម្តាយក្មេង​(​ម្តាយខាងស្វាមី ​)ឲ្យមកតែប៉ុណ្ណោះព្រោះគេជឿថា​ ប្រសិនបើកូនក្រមុំពាក់ក្រវិលត្រចៀកខ្លួនឯងចេញពីផ្ទះ​ទៅចូលក្នុង​ខាងប្រុសនោះ ​ទុកដូចជញ្ជូនមាសប្រាក់​ឬសំណាងមកពីខាងកូនក្រមុំ​ទៅឲ្យខាងប្រុសទាំងអស់ដែរ​។​ ប៉ុន្តែបើចង់បង្ហាញពីរភភាពមានបានរបស់ខ្លួនអោយភ្ងៀវឃើញ​ ចាំដល់ពេលជិះរថយន្តផុតពីផ្ទះខ្លួនទើបយកវាមកពាក់​រីពាក់មុខធនាគារ​ ដើម្បីទាក់ទាញមាសប្រាក់ជាប់តាមខ្លួនចូលទៅផ្ះស្វាមី​។

-ចោសមុទ្រ​ពាក់ក្រវិល​ព្រោះជឿរថា​ធ្វើអោយភ្នែកភ្លឺល្អ​……..។

No comments: