Saturday, August 29, 2009

ថ្ងៃក្រោយ​កុំ​ធ្វើ​អញ្ចឹង!

ទារក​ម្នាក់​បាន​ប្រសូត​មក​ដោយ​មាន​ការ​ចម្រើន​វ័យ​ឆាប់​ជាង​ទារក​ ទូទៅ ។ វា​បាន​សម្លឹង​មើល​ជុំវិញ​បន្ទប់​សម្រាល​កូន លុះ​ឃើញ​ពេទ្យ​ឆ្មប​នៅ​ក្បែរ​នោះ វា​ក៏​សួរ​ថា ៖

ទារក ៖ តើ​លោក​ជា​គ្រូ​ពេទ្យ​ដែល​មក​ជួយ​សម្រាល​ខ្ញុំ​មែនទេ?

គ្រូពេទ្យ ៖ បាទ! គឺ​ខ្ញុំ​នេះ​ហើយ ។

ទារក ៖ អគុណ​ច្រើន​ដែល​បាន​ជួយ​ប្រសូត​ខ្ញុំ​តាម​វិជ្ជាជីវៈ​ប្រកប​ដោយ​សុវត្ថិភាព ។

ទារក​កំហូច​ក៏​បាន​សម្លឹង​មើល​ជុំវិញ​បន្ទប់​ម្ដងទៀត ហើយ​ឃើញ​ម្ដាយ​ក៏​សួរ​ទៀត​ថា ៖

ទារក ៖ អ្នក​ជា​ម្ដាយ​របស់​ខ្ញុំ​មែនទេ?

ម្ដាយ ៖ មែនហើយ!

ទារក ៖ អគុណ​ច្រើន​ដែល​បាន​ជួយ​ថែទាំ​ខ្ញុំ​បាន​ល្អ​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ ។

បន្ទាប់​មក​ទារក​កំហូច​បាន​សម្លក់​សម្លឹង​បុរស​ដែល​នៅ​ក្បែរ​ម្ដាយ​រួច​សួរ​ថា ៖

ទារក ៖ លោក​ជា​ឪពុក​ខ្ញុំ​មែន​ទេ?

ឪពុក ៖ មែន​ហើយ!

ភ្លាម​នោះ​ទារក​កំហូច​បាន​រំកិល​គូទ​ទៅ​ជិត​ឪពុក ហើយ​លើក​ម្រាម​ចង្អុល​ដៃ​ញុល​ថ្ងាស​ឪពុក ៧-៨​ដង​រួច​ប្រាប់​ឪពុកថា ៖

ទារក ៖ ខ្ញុំ​ចង់​ឲ្យ​ប៉ា​ឯង​ចាំ​ទុក​ក្នុង​ខួរ​ថា ធ្វើ​អញ្ចឹង អញ្ចឹង​គឺ​វា​ឈឺ​ណាស់​ដឹង​ទេ?

ឪពុក ៖ អុញ!!!………..

No comments: