Saturday, August 29, 2009

World Cup 2006

ពូរុន​មាន​សំបុត្រ​សម្រាប់​ទស្សនា ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ ២​សន្លឹក ។ ពេល​គាត់​កំពុង​អង្គុយ​រង់ចាំ​ការ​ប្រកួត​ចាប់ផ្ដើម​ស្រាប់តែ​មាន​ក្មេង​ ម្នាក់​សួរ​គាត់ ៖

ក្មេងប្រុស ៖ កន្លែង​អង្គុយ​ជាប់​ពូ​មាន​នរណា​អង្គុយទេ?
ពូរុន ៖ អត់​មាន​ទេ​ក្មួយ!
ក្មេងប្រុស ៖ វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទេ​ដែល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ទាំងមូល​មាន​កន្លែង​ទំនេរ!
ពូរុន ៖ ការពិត​វា​ជា​កន្លែង​របស់​ប្រពន្ធ​ពូ​ទេ តែ​នាង​បាន​ស្លាប់​ទៅហើយ!
ក្មេងប្រុស ៖ ឲ្យ​ខ្ញុំ​សុំទោស! ចុះ​ហេតុអ្វី​ពូ​មិន​ហៅ បងប្អូន​ឬ​អ្នក​ជិតខាង​ មក​ជាមួយ?
ពូរុន ៖ ពួកគេ​រវល់​រៀបចំបុណ្យ​សព​ប្រពន្ធ​របស់​ពូ!
ក្មេងប្រុស ៖ !!!????

ដកស្រង់ចេញពី http://trajoke.blogsome.com/

No comments: