Saturday, August 29, 2009

Collection of khmer jokes from nyrithyshared

រឿងទាំអស់ដកស្រង់ចេញពី http://trajoke.blogsome.com/ សូមអរគុណចំពោះ​រឿងកំប្លែងៗ​ទាំងនេះ។ ខ្ញុំចូលចិត្តអានណាស់ បានជាខ្ញុំចំលងមកដាក់​ប្លុករបស់ខ្ញុំ។ សូមអរគុណចំពោះ http://trajoke.blogsome.com/ យ៉ាងជ្រាលជ្រៅ។
សូមកំសាន្តជាមួយខ្ញុំ .....
ទុកឲ្យអញ!
ថ្ងៃទី១
ប្អូន ៖ បងៗ​ទូរទស្សន៍​យើង​ខូច​ហើយ!
បង ៖ ចុះ​ឯង​មិន​យក​ទៅ​ធ្វើ!

ថ្ងៃទី២
ប្អូន ៖ បងៗកុំព្យូទ័រ​យើង​ខូចទៀត​​ហើយ!
បង ៖ ចុះ​ឯង​មិន​យក​ទៅ​ឲ្យ​គេ​ធ្វើ! អញ្ចឹង​ក៏​ប្រាប់​អញ​ដែរ!

ថ្ងៃទី៣
បង ៖ ឈប់! ថ្ងៃនេះ​ខូច​អី​ទៀត​ហើយ?
ប្អូន ៖ ស្រី​ខូច​បង!
បង ៖ អើ​អាហ្នឹង​ទុក​ឲ្យ​អញ​យក​ទៅ​ធ្វើ!

អំណោយថ្ងៃកំណើត
អ្នកទិញ ៖ ខ្ញុំ​ចង់​ទិញ​អាវ​រងា​ឲ្យ​ឆ្កែ​របស់​ខ្ញុំ
អ្នកលក់ ៖ តើ​វា​ពាក់​លេខ​ប៉ុន្មាន​ដែរ​អ្នកនាង?
អ្នកទិញ ៖ ខ្ញុំភ្លេច​បាត់​ទៅហើយ
អ្នកលក់ ៖ ហេតុអ្វី​បាន​ជា​មិន​នាំ​វា​មក​តែ​ម្ដង​ទៅ?
អ្នកទិញ ៖ មិន​បានទេ! ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​របស់​វា ខ្ញុំ​ចង់​ឲ្យ​វា​មាន​ការ​ភ្ញាក់​ផ្អើល
អ្នក​លក់ ៖ !!!
មិនដែល​បាត់ខ្លួនទេ
អ្នកដំណើរ​ម្នាក់​បាន​ជួល​ទូក​មួយ ​សម្រាប់​ជិះ​ឆ្លង​ទន្លេ​ទៅ​ត្រើយម្ខាង​ទៀត ។ ចៃដន្យ​ថ្ងៃ​ដែល​គាត់​ឆ្លង​គឺ​មាន​ខ្យល់​យ៉ាងខ្លាំង និង​រលក​ធំៗ​ដោយ​ហេតុនេះ​ហើយ​ទើប​គាត់​មាន​ការ​ខ្លាច​រអា​បន្តិច ។

អ្នកដំណើរ ៖ ម្ចាស់ទូក​តើ​លោក​ប្រាកដ​ទេ​ដែល​ថា​ពួកយើង​ឆ្លង​ទន្លេ​នេះ​ដោយ​សុវត្ថិភាព?
ម្ចាស់ទូក ៖ គ្មាន​បញ្ហា​ទេលោក
អ្នកដំណើរ ៖ តើ​ធ្លាប់​មាន​នរណា​ម្នាក់​បាត់​ខ្លួន​ក្នុង​ទន្លេ​នេះ​ដែរ​ឬទេ?
ម្ចាស់ទូក ៖ មិនធ្លាប់​មានទេ​កន្លងមក ព្រោះ​កាល​ពី​អាទិត្យមុនប្អូនប្រុស​ខ្ញុំ​បាន​លិច​ទូក​នៅ​ទន្លេនេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ប៉ូលិស​ក៍​រកវា​ឃើញ​វិញ
អ្នកដំណើរ ៖ ហ៎ា!!?

អ្នកណា​ធំជាង


ស្ត្រី​ពីរ​នាក់​នៅ​ផ្ទះ​ជិតគ្នា ចូលចិត្ត​និយាយ​គ្នា​រឿង​អីវ៉ែអីវ៉ាន់​របស់​ខ្លួន​ឯង​ថា​អ្នកណា​ធំជាង ។

ស្ត្រី​ទី១ ៖ អីវ៉ែអីវ៉ាន់​របស់​ខ្ញុំ​ធំជាង​
ស្ត្រី​ទី២ ៖ តែ​ខ្ញុំ​ថា​របស់​ខ្ញុំ​ធំជាង​ឯង
ស្ត្រី​ទី១ ៖ តែ​ខ្ញុំ​ថា​របស់​ខ្ញុំ​ធំជាង
ស្ត្រី​ទី២ ៖ អញ្ចឹង​ពេល​ដែល​ឯង​ជួយ​ខ្លួនឯង ឯង​ប្រើ​អ្វី​រុក​ចូល​ទៅ
ស្ត្រី​ទី១ ៖ ខ្ញុំ​ប្រើ​ត្រសក់​ធំៗ ចុះ​ឯង​វិញ?
ស្ត្រី​ទី២ ៖ ខ្ញុំ​ក៏​ប្រើ​ត្រសក់​ដែរ
ស្ត្រី​ទី១ ៖ ឯង​ក៏​ប្រើ​ត្រសក់​ដូចគ្នា​ដែរ នៅ​មក​ថា​របស់​ឯង​ធំ​ជាង​យើង​ទៅ​កើត
ស្ត្រី​ទី២ ៖ ប្រាកដ​ជា​ធំ​ជាង​របស់​ឯង​ហើយ ព្រោះ​របស់​ឯង​គ្រាន់តែ​ប្រើ​ត្រសក់​ធម្មតា តែ​របស់​ខ្ញុំ​គឺ​ប្រើ​ត្រសក់ស្រូវ ។

តាម​ទំហំ
គ្រូ​និយាយ​ជាមួយ​សិស្ស​ប្រុស​៣នាក់
គ្រូ ៖ ពួក​ឯង​ទាំង​៣ គួរ​តែ​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន​ជាង​នេះ
សិស្ស​ទាំង​បី ៖ ម៉េច​អញ្ចឹង​លោកគ្រូ?
គ្រូ ៖ ព្រោះ​ញ៉ាំ​ត្រី ធ្វើ​ឲ្យ​ឆ្លាត
សិស្ស​ទី១ ៖ ចុះ​ត្រូវ​ញ៉ាំ​ត្រី​អ្វី​ទៅ​លោកគ្រូ?
គ្រូ ៖ សិស្ស​ទី១​ធ្វើ​លំហាត់​ខុស ៣​ចំណុច ក្នុង​១០​ចំណុច ត្រូវ​ទៅ​ញ៉ាំ​ត្រី​ប្លាធូ
សិស្ស​ទី២ ៖ រួច​ចុះ​ខ្ញុំ​លោកគ្រូ?
គ្រូ ៖ ឯង​ធ្វើ​លំហាត់​ខុស ៦​ចំណុច ក្នុង​១០​ចំណុច ត្រូវ​ទៅ​ញ៉ាំ​ត្រីរ៉ស់
សិស្ស​ទី៣ ៖ ចុះ​ខ្ញុំ​វិញ​លោកគ្រូ?
គ្រូ ៖ ឯង​ធ្វើ​លំហាត់​ខុស​ទាំងអស់ ត្រូវ​ទៅ​ញ៉ាំ​ត្រី​បាឡែន

លែង​មាន​ប្រយោជន៍
ខ្ទើយ​ម្នាក់​យំ​នៅ​ក្នុង​បារ ។ អ្នក​ក្រឡុក​ស្រា​ឃើញ​ដូច្នេះ​ក៏​និយាយ​លួងលោម​និង​សួរ​ពី​ដំណើរ​ដើមទង ៖ ខ្ទើយ ៖ សង្សារ​របស់​ខ្ញុំ គេ​មិន​បាន​ស្រលាញ់​ខ្ញុំ​ស្មោះ​ទេ អ្នក​ក្រឡុក​ស្រា ៖ ហេតុអ្វី​ក៏​អ្នក​គិត​ថា គេ​មិន​ស្រលាញ់​អ្នក​ស្មោះ? ខ្ទើយ ៖ ពេល​ខ្ញុំ​ឈឺ​ជំងឺ​បន្តិចបន្តួច គេ​ក៏​មិន​មក​រក​ខ្ញុំ ព្រោះ​ខ្ញុំ​អស់​ប្រយោជន៍​សម្រាប់​គេ​ហើយ អ្នក​ក្រឡុក​ស្រា ៖ ចុះ​អ្នក​ឈឺ​អ្វី​ទៅ? ខ្ទើយ ៖ ខ្ញុំ​កើត​ឫសដូងបាត

ចប់ហើយខ្ញុំ
ស្ត្រី​ម្នាក់​កំពុងតែច្រៀង ស្រាប់តែ​ពូ​បាត់​បាន​រិះគន់​នាង ទៅកាន់​ពូ​ម៉ៅ​ដែល​ឈរ​ពី​ក្រោយ​គាត់ ។

ពូបាត់ ៖ សំឡេង​នាង​ពិបាក​ស្ដាប់ណាស់ តើ​លោក​ស្គាល់​នាងទេ?
ពូម៉ៅ ៖ បាទ​នាង​ជា​ប្រពន្ធ​ខ្ញុំ
ពូបាត់ ៖ ឲ្យ​ខ្ញុំ​សុំទោស ការពិត​សំឡេង​នាង​ល្អ​ទេ តែ​ខ្ញុំ​ឆ្ងល់​ពីណា​គេ​​ជា​អ្នក​សរសេរ​បទ​ចំរៀង​ដូច​ឆ្គួត​អញ្ចឹង
ពូម៉ៅ ៖ បាទ​បទ​នឹង​ក៏​ខ្ញុំ​ជា​អ្នក​សរសេរ​ដែរ
ពូបាត់ ៖ ជួយផង! ជួយផង! ជួយផង! ជួយផង! ជួយផង!

គ្រាន់តែ ២+២ មិនចេះដែរ!


ផ្លយ​ជា​សិស្ស​ម្នាក់​រៀន​ ថ្នាក់ទី២ ​វាឆ្លាត ហើយ​ពូកែ​ទៀត ទាស់​តែ​វាមិន​សូវ​ដឹង​រឿង​រាក់ជ្រៅ ។ មាន​ថ្ងៃ​មួយ​នោះ​នៅ​ក្នុង​ថ្នាក់រៀន​អ្នក​គ្រូ​បាន​សួរ​ផ្លយ​ថា ៖ មើល​ផ្លយ​ ២+២ ត្រូវ​ជា​ប៉ុន្មាន?

នៅ​ពេល​នេះ​ផ្លយ​ទៈតុ​ផាំង ហើយ​ក៏​ដើរ​ចេញ​ទៅ​ផ្ទៈ​បាត់​ទៅ ។ លុះ​ទៅ​ដល់​ផ្ទៈ​ម្ដាយ​វា​ក៏​សួរ​វា​ថា ៖ "អាផ្លយ​ម្ដេច​ក៏ឯង​ចេញ​មក​ផ្ទៈ​លឿន​ម្លេះ​ថ្ងៃនេះ?"

ផ្លយ ៖ មិន​ដឹង​ជា​រៀន​ធ្វើ​អី​ទេម៉ែ បើ​គ្រូ​គ្រាន់តែ ២+២ ក៏​មកសួរ​ខ្ញុំដែរ ។

ម្ដាយ ៖ អើ! ឯង​ធ្វើ​អញ្ចឹង​បាន​ត្រូវ​អាកូន!
ចាញ់បាល់
ខែ​នេះ ជា​រដូវ​ប្រកួត​បាល់ទាត់ ។ ព្រឹក​ថ្ងៃនេះ​មាន​មនុស្ស​បី​នាក់​នៅ​ក្នុង​បន្ទប់​មួយ ។ ពីរ​នាក់​អាន​កាសែត ម្នាក់​មិន​មាន​កាសែត​អាន​គឺ​អង្គុយ​រង់ចាំ ។ អ្នកមាន​កាសែត​អាន​ម្នាក់​ឆ្លើយឆ្លង​ជាមួយ​អ្នក​រង់ចាំ ។

អ្នក​រង់ចាំ ៖ បង អាន​ឲ្យ​ឮៗ ឲ្យ​ខ្ញុំ​ស្ដាប់​ផង បានទេ!

អ្នកអាន ៖ អាន​មិនបាន​ឮ​ទេ អស់កម្លាំង !

អ្នក​រង់ចាំ ៖ ម៉េច​បានជា​អស់កម្លាំង ? យប់មិញ……..

អ្នកអាន ៖ អត់​ចាញ់​កូន​ទេ ! តែ​ចាញ់​បាល់ !

អ្នក​រង់ចាំ ៖ អុញ​…….. ! ! !
បោយ​នេះ​ចំ​មែន
បោយ ​ជាទី​សំណព្វចិត្ត​របស់​លោក​ស័ក្ដិ ៥​ម្នាក់​បាន​រៀបចំ​បាយទឹក​ទទួល​ភ្ញៀវ​ចៅហ្វាយ ។ រៀប​ដល់​ពេល​នឹង​ទទួលទាន​ទៅ​ហើយ លោក​ស័ក្ដិ​៥ បាន​ក្រឡេក​ឃើញ សម ស្លាបព្រា វា​មិនសូវ​ជា​ស្អាត​ក៏​ឲ្យ​បោយ​យក​ទៅ​លាង​ចេញ ។ បោយ​ក៏​យក​ទៅ​លាង​យ៉ាង​ប្រញាប់ ហើយ​យក​មក​ឲ្យ​វិញ​តែ​ក្នុង​រយៈពេល​ខ្លី ព្រោះ​ពេលវេលា​ទទួលទាន​ដល់​ហើយ​ដោយ​ខំ​លាង​ឲ្យ​ស្អាត​ថែមទៀត​ផង ។ ស្រាប់តែ​លោក​ស័ក្ដិ ៥ នៅ​មិន​ពេញចិត្ត​ទៀត "​លាង​រួច​ហើយ​ឬ ?​" លោកនាយ​សួរ ។ "​បាទ !​" បោយ​ឆ្លើយ ។ "​អី​ក៏​លាង​លឿន​ម្ល៉េះ ?….ទៅ ! យក​ទៅ​លាង​ម្ដងទៀត​" លោក​នាយ​តប ។ លុះដល់​ចាំ​បាត់​យូរ​ពេក លោក​នាយ​ក៏​ស្រែក "​អ្ហែង​លាង​អី​ក៏​យូរ​ម្ល៉េះ អា​អើយ​អា !​" ។ "​បាទ, លាង​ឆាប់​ពេក ខ្លាច​មិន​ស្អាត​ទាន !​" បោយ​តប ។
ក្លាយ​ជា​អ្នកមាន​ព្រោះតែ​បាល់
នាយ អាត ឡូម៉ា ក្លាយ​ទៅជា​ភ្នាក់ងារ​រើស​សំរាម​មាន​លើស​គេឯង​ក្នុង​ប្រទេស​អង់គ្លេស ក្រោយ​ពី​គេ​បាន​ធ្វើការ​នៅ​ពហុកីឡាដ្ឋាន​មួយ​កន្លែង​អស់​រយៈពេល​ជាង​ប្រាំ​ ឆ្នាំ​មក ។ មាន​ក្រុម​អ្នកកាសែត​ជាច្រើន​បាន​មក​សុំ​ជួប​សម្ភាស​ជាមួយ​នាយ អាត ក្រោយ​ពី​នាយ​បាន​ទទួលជោគជ័យ​ក្នុង​ការងារ ។

អ្នកកាសែត ៖ លោក អាត សូម​លោក​ជួយ​ប្រាប់​នូវ​ភាព​អាថ៌កំបាំង ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅជា​មហាសេដ្ឋី ឲ្យ​ខ្ញុំ​បាន​ដឹង​ផង​បានទេ ?

អាត ៖ អ្ហូ !…..​ងាយ​ដូច​បកចេក​អីចឹង ! គឺ​វា​អីចេះ ! ក្រុមបាល់ទាត់ "​ប្លែកប៊ីន​" លេង​បាល់​មិន​បាន​ល្អ​សោះ ម៉្លោះហើយ​ខ្ញុំ​ក៏​ក្លាយ​ទៅជា​អ្នកមាន​ទៅ !

អ្នកកាសែត ៖ បើ​អីចឹង​លោក​លែង​ភ្នាល់បាល់​មែនទេ ?

អាត ៖ មិនមែនទេ ! ក្រុម​អ្នកគាំទ្រ​ក្រុមបាល់ទាត់ "​ប្លែកប៊ីន​" បាន ​មក​មើល​បាល់ទាត់ ហើយ​ឃើញ​ក្រុម​របស់​ខ្លួន​ចាញ់​គេ​រាល់​លើក ហើយ​បាន​ហ៊ោ​ដេញ​គ្រវែង​នឹង​ដប​ទឹក​បរិសុទ្ធ ខ្ញុំ​ក៏បាន​ប្រមូល​រើស​យក​ដប​ទៅ​លក់​រាល់​ពេល ម៉្លោះហើយ​ទើបបាន​ខ្ញុំ​ក្លាយ​ជា​អ្នកមាន​បាន​៥​ឆ្នាំ​មកនេះ ខ្ញុំ​ប្រមូល​ប្រាក់​បាន​ច្រើន​លាន​ហើយ ។
ការងារ​សម្រាប់​ជនពិការ
មាន​ក្រុមហ៊ុន​ចិន​ថ្មី ទើប​តែ​បើក​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គេ​បាន​សរសេរ​ចុះផ្សាយ​នៅ​លើ​ទំព័រ​កាសែត​ថា "​ក្រុមហ៊ុន ​យើងខ្ញុំ​ទើប​តែ​បង្កើត​ថ្មី ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជា​ជន​ពិការ​សម្រាប់​ការងារ​ជា​តំណែង​ខ្ពស់ មាន​ប្រាក់ខែ​ខ្ពស់ ៥០០ ដុល្លារ ក្នុង​មួយ​ខែ និង​ប្រាក់​លើកទឹកចិត្ត​ទៅតាម​សេចក្ដីក្លាហាន​ព្យាយាម​" ។

គ្រាន់តែ​ឮ​ដំណឹង​នេះ មាន​ជន​ដែល​ពិការ​ដៃ ពិការ​ជើង ភ្នែក​….​ជាច្រើន ​យក​ប្រវត្តិរូប​មក​ដាក់​ព្រោងព្រាត ។ នៅ​ពេល​ចប់​ស្រាប់តែ​ឃើញ​ជាប់​ជន​ពិការ​ម្នាក់ ម្នាក់ៗ​បាន​ទៅ​មើល​មុខ​អ្នក​ជាប់​ដើម្បី​ចង់​ដឹង​ថា អ្នក​ពិការ​នោះ​គឺ​គេ​ពិការ​យ៉ាង​ម៉េច​​បាន​ជា​ជាប់ ក៏​ស្រាប់តែ​ឃើញ​អ្នក​ជាប់​នោះ​ជា​មនុស្ស​ធម្មតា​ដូច​គេឯង​គ្មាន​ពិការ​អ្វី ​សោះ ធ្វើ​ឲ្យ​គេ​រាល់គ្នា​ខឹង និង​ឆ្ងល់​ជា​ខ្លាំង ។

ក្រុម​ជន​ពិការ ៖ មើល​លោក​ប្រធាន​ក្រុមហ៊ុន តើ​ក្រុមហ៊ុន​របស់​លោក​ជ្រើសរើស​ដូចម្ដេច បានជា​ជាប់​មនុស្ស​ធម្មតា​គ្មាន​ពិការ​អ្វី​សោះ ?

ប្រធាន​ក្រុមហ៊ុន៖ អូ ! ក្រុមហ៊ុន ​របស់​ខ្ញុំ​ជ្រើសរើស​បុគ្គលិក​នេះ ពុំ​មែន​ជ្រើសរើស​អ្នក​ដែល​ពិការ​រាងកាយ​ទេ គឺ​ខ្ញុំ​ត្រូវ​ជ្រើសរើស​បុគ្គលិក​ណា​ដែល​មាន​ឈ្មោះថា "​ពិការ​" សម្រាប់​ធ្វើ​ការងារ​ឲ្យ​ត្រូវ​តាម​ហុងស៊ុយ​របស់ខ្ញុំ !

ក្រុម​ជន​ពិការ ៖ ….. !

តម្លៃ​ វត្ថុបុរាណ
ក្រោយពី​មាន​ទីកន្លែង​ភ្នាល់បាល់​នៅ​ក្នុង​ស្រុកខ្មែរ​មក ធ្វើ​ឲ្យ​យុវជន​សិស្សសាលា មានការ​ជក់ចិត្ត​នឹង​ចាក់បាល់​យ៉ាង​ខ្លាំង ។
សុក គឺជា​សិស្ស​ម្នាក់​ដែល​ចូលចិត្ត​លេងបាល់ និង យក​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ទៅ​លក់​ជាប្រចាំ ។ ក្រោយមក​គេ​ក៏បាន​លួច​យក​ថូ​ផ្កា​បុរាណ​មួយ​ពី​ក្នុង​ផ្ទះ​ទៅ​លក់ ដើម្បី​យក​ប្រាក់​ចាក់បាល់ ។
សុក ៖ អត់ទោស ! លោក​ថៅកែ ទីកន្លែង​នេះ​គឺជា​កន្លែង​ទិញ-លក់​វត្ថុបុរាណ​មែនទេ ?
ថៅកែ ៖ មែន តើ​មានការ​អ្វី ?
សុក ៖ ខ្ញុំ​ចង់​លក់​ថូ​ផ្កា​នេះ​មួយ ដែល​ទិញ​នៅ​សម័យ​បុរាណ​ចិន តើ​តម្លៃ​ប៉ុន្មាន ?
ថៅកែ ៖ ៣៥ ដុល្លារ ។
សុក ៖ ដូចជា​ថោក​ពេក​ហើយ ថូ​ផ្កា​នេះ​ធំ​ហើយ​ស្អាត​នៅ​ថ្មី តើ​ម៉េច​ក៏​ថោក​ម្ល៉េះ ?
ថៅកែ ៖ ដោយ​សារ​តែ​ស្អាត និង​ថ្មី​ហើយ បានជា​ខ្ញុំ​ឲ្យ​ថោក​ពីព្រោះ​វា​ពុំ​ទាន់​ចូល​ជា​ស្តង់ដារ​ជា​វត្ថុបុរាណ ។

អ្នកជម្ងឺធ្មេញ
ពូ ​ម្នាក់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យធ្មេញ​ពេល​ព្រឹក​មួយ ឯ​មន្ទីរពេទ្យ​ធ្មេញ​នៅ​ភ្នំពេញ ។ លោកគ្រូពេទ្យ បាន​សុំ​ឲ្យ​គាត់​ហា​មាត់​ដើម្បី​ត្រួតពិនិត្យ​ធ្មេញ​សិន​មុននឹង​ចាត់ចែង​ ត្រូវ​ធ្វើអ្វី​បន្ត​ទៀត ។ គ្រាន់តែ​គាត់​ហា​មាត់​ភ្លាម​ឃើញ​មាន​កាកសំណល់​អាហារ​ពី​ល្ងាច​ជាប់​ធ្មេញ​ ស្អេក តែ​មិន​ហ៊ាន​ថា​អី​ទេ​ខ្លាច​គាត់​អន់ចិត្ត ទើប​ដក​លុយ​ពី​ហោប៉ៅ​ខោ​មួយ​ដុល្លារ​ហុច​ឲ្យ ៖ "​ណេះ​លោកពូ ! យក​ទៅ​ទិញ​អំពៅសាង​ហូប​សិន​ទៅ សឹម​មក​ជួប​ខ្ញុំ​ម្ដងទៀត​ណា​ចា៎ះ​" ។
ពូ​គាត់​បាន​មួយ​ដុល្លារ​ក៏​នឹក​ថា ៖ "​លោកគ្រូពេទ្យ​នេះ​ចិត្តល្អ​ណាស់ បាន​ឲ្យ​អញ​មួយ​ដុល្លារ​ទៅ​ហូប​អំពៅសាង​" ។
មួយសន្ទុះ ​គាត់​ត្រឡប់មកវិញ លោកគ្រូពេទ្យ​បាន​ហៅ​ឱ្យ​គាត់​ចូល​ជួប ហើយ​អោយ​អង្គុយ​ស្រួលបួល​ទើប​ឱ្យ​គាត់​ហា​មាត់​ពិនិត្យ​ធ្មេញ​ម្ដងទៀត ស្រាប់តែ​គ្រូពេទ្យ​ចាប់ផ្ដើម​លាន់មាត់ "​អ៊ូយ ! លើស​ដើម ! ខ្ញុំ​ឲ្យ​មួយ​ដុល្លារ​ទៅ​ទិញ​អំពៅសាង​ហូប ម៉េច​បាន​ជា​ទៅ​ទិញ​ត្រាវ​ហូប​វិញ​អញ្ចឹង​ពូ ?​" គាត់​តប​ថា "​ព្រឹក​អញ្ចឹង​ហូប​អំពៅ​សាង​ម៉េច​នឹង​បាត់​ឃ្លាន ពូ​ឃើញ​ត្រាវ​វា​ថោកជាង​ក៏​ទិញ​ហូប​ទៅ​" ។
គ្រូពេទ្យ​នឹកក្នុងចិត្ត​ថា "​ឱ​អាត្មា​អញ​កម្មក្រាស់​ម៉្លេះ ! ឲ្យ​ទៅ​ស៊ី​អំពៅសាង​ទៅ ក្រែង​នឹង​បាន​សម្រាល​ទុក្ខ​ខ្លះ គាត់​ទៅ​ពួយ​ត្រាវ​រឹតតែ​ឲ្យ​ឯង​វេទនា​ថែមទៀត​" ។
មនុស្ស​ឈ្លក់ វង្វេង​ នឹងសម្ភារៈ
មេធាវី​ទទួលជោគជ័យ​ក្នុង​មុខរបរ​ម្នាក់​បាន​ទិញ​រថយន្ត​ម៉ាក JaguarXK-8 មួយ ​គ្រឿង​ថ្មីស្រឡាង ហើយ​បើក​មក​ចត​ខាងមុខ​ការិយាល័យ​ត្រៀម​បង្អួត​មិត្តភ័ក្ដិ។ ប៉ុន្តែ​បន្ទាប់​ពី​គាត់​ចូល​ក្នុង​ការិយាល័យ​មួយសន្ទុះ​ចេញ​មកវិញ ស្រាប់តែ​លេច​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយ​គ្រឿង ជ្រុល​ចង្កូត​បុក​លាន់​ដូច​រន្ទះ បណ្ដាល​អោយ​រតនវត្ថុ​ថ្មីស្រឡាង​ដែល​គាត់​ទើប​ទិញ​នោះ​កំពិត​រាប​ដល់​ដី ។ ខឹង​ស្ទើរ​ឆ្កួត​គាត់​ហៅ​ទូរស័ព្ទ​ទៅ​លេខ ៩១១ របស់​ប៉ូលិស​ក្រុង ។ មិនដល់ ៥​នាទី​ផង ប៉ូលិស​ម្នាក់​មកដល់​កន្លែង​កើតហេតុ ។ ប៉ុន្តែ​មុន​ពេល​អាច​សួរ​អ្វី​បាន​ខ្លះ ប៉ូលិស​រូប​នោះ​ដឹង​តែ​ត្រូវ​ឈរ​ស្ដាប់ លោក​មេធាវី​និយាយ​ឡូឡា​ដូច​ឆ្កួត ។ មួយសន្ទុះ​គាត់ ហាក់​ដូច​ស្វាង​បន្តិច ទើប​ប៉ូលិស​មានឱកាស​បាន​និយាយ "​ខ្ញុំ​មិន​នឹកស្មាន​សោះ​ថា​លោក​មេធាវី​ឈ្លក់​នឹង​សម្ភារៈ​ដល់​ម្ល៉ឹង ឈឺចាប់​នឹង​របស់​ត្រូវ​ខូច រហូតដល់​ភ្លេច​ប្រការ​ផ្សេងៗ​ទៀត​" ។
លោក​មេធាវី​បើក​ភ្នែក​ក្រឡោត "​លោក​ចង់និយាយ​ថា​ម៉េច​ហ្នឹង ?​" ។ ប៉ូលិស សើច​ញឹមៗ "​លោក​មិន​ដឹង​ដៃ​ឆ្វេង​របស់​លោក​ពី​ត្រឹម​កួយ​ដៃ​ចុះ​ទៅ​ក្រោម​ដាច់​បាត់​ពេល រថយន្ត​បុកគ្នា​ទេ​ឬ​អី ?​" ។ លោក​មេធាវី​ភ្ញាក់ព្រើត​លើក​ដៃ​ឆ្វេង​មើល ៖ "​យី​ឯណា​នាឡិកា​រ៉ូឡិច​របស់ខ្ញុំ ?​" ។

មិនបាច់​សោកស្ដាយ
ពូសុក និង ពូចូច ជា​អ្នក​រស់នៅ​ផ្ទះ​ជិតខាងគ្នា ។ ថ្ងៃមួយ ពូសុក បាន​និយាយ​ទៅកាន់​ពូចូច

ពូសុក ៖ ហ៊ឺ ! ខ្ញុំ​សោកស្ដាយ​ណាស់​បង ដែល​មាន់​របស់ខ្ញុំ​បាន​កាយ​ដំណាំ​បង​ខ្ទេចខ្ទី​នោះ ខ្ញុំ​មកនេះ​គឺ​ចង់​សុំទោស​លោកបង !
ពូចូច ៖ មិនបាច់​សោកស្ដាយ​អី​ទេ​លោកប្អូន​អើយ ! ព្រោះថា​មាន់​ដែល​កាយ​ដំណាំ​ពី​ល្ងាចមិញ​នោះ​ត្រូវ​ឆ្កែ​ខ្ញុំ​ស៊ី​បាត់​ទៅ​ហើយ​…..
ពូសុក ៖ អ្ហូ៎ ! បាន ​ឮ​លោកបង​និយាយ​ដូច្នេះ​ខ្ញុំ​ធូរ​ទ្រូង​បន្តិច​ព្រោះថា​ព្រឹកមិញ​នេះ​ឆ្កែ​ របស់ លោកបង​ទៅលេង​ផ្ទះ​ខ្ញុំ ហើយ​ពេល​ដែល​ខ្ញុំ​ចេញ​ឡាន​ពី​ផ្ទះ​បាន​ជ្រុល​ចង្កូត​កិន​ឆ្កែ​លោកបង ងាប់​បាត់​ទៅ​ហើយ​… !
ពូចូច ៖ អុញ !

រឿង​ឆ្មា​មាន​ទម្ងន់
នៅ ​ក្នុង​ភូមិ​មួយ​មាន​យាយ​ចាស់​ម្នាក់ ចិញ្ចឹម​សត្វ​ឆ្មា​ពីរ​បី​ក្បាល​ទុក​គ្រាន់​ចាប់​កណ្ដុរ​នៅ​ពេល​យប់ ។ គាត់​ស្រឡាញ់​ឆ្មា​របស់​គាត់​ណាស់ ។ ថ្ងៃមួយ​ស្រាប់តែ​ ឆ្មា​របស់​គាត់​ឈឺខ្លាំង ក៏​ទៅ​ហៅ​គ្រូពេទ្យ​មក​មើល​ឆ្មា​របស់​គាត់ ។ ក្រោយ​ពី​លោកគ្រូពេទ្យ​ពិនិត្យ​រួចមក លោកគ្រូពេទ្យ​បាន​និយាយ​ទៅកាន់​លោកយាយ​
គ្រូពេទ្យ ៖ សូម​ជួយ​អបអរសាទរ​លោកយាយ ! ឆ្មា​របស់​លោក​យាយ​មាន​ទម្ងន់​ហើយ !
លោកយាយ (​និយាយ​ទាំង​កំហឹង​) ៖ ចុះ​អាប្រុស​ឈ្មោល​ណា​ធ្វើ​អោយ​ឆ្មា​អញ​ផើម​បែប​នេះ ?
កំពុង​ជជែក​គ្នា ស្រាប់តែ​មាន​ឆ្មា​ឈ្មោល​មួយ​ក្បាល​បាន​រត់​កាត់មុខ​អ្នក​ទាំងពីរ ឃើញ​បែប​នេះ​លោកគ្រូពេទ្យ​ក៏​លាន់មាត់
គ្រូពេទ្យ ៖លោកយាយ ! តិច​លោ​អា​ឆ្មា​ឈ្មោល​មួយ​នោះ​ទេ​ដឹង ?
លោកយាយ ៖ មិនមែនទេ​ក្មួយ ! អា​ឈ្មោល​មួយ​ហ្នឹង​វា​ជា​បងប្រុស​បង្កើត​របស់​វា​ទេតើ !
គ្រូពេទ្យ ៖ ខុស​ហើយ​លោកយាយ ! សត្វ​វា​មិនដែល​គិត​បង​គិត​ប្អូន​វា​ទេ !
លោកយាយ ៖ អីចឹង​មែន​អី​ក្មួយ !

មើល​មិនច្បាស់
ក្នុង ​ថ្នាក់​រៀន​មួយ ខណៈ​ដែល​ការ​ប្រលង​ឆមាស​កំពុង​ដំណើរការ​ទៅ​សិស្ស​ទាំងឡាយ​នាំគ្នា​ធ្វើ​យ៉ាង ​ស្ងៀមស្ងាត់ ។ តែ​ពេល​នោះ​លោកគ្រូ​ក៏​សង្កេតឃើញ​សិស្ស​ម្នាក់ លួចមើល​គេ​ជិតខាង​ជាញយៗ ទើប​និយាយ​ដាស់តឿន ៖

លោកគ្រូ ៖ នែ​ប្អូន ! ប្អូន​ឯង​លួចមើល​គេ​ច្រើនដង​ហើយ ប្រយ័ត្ន​គ្រូ​ដក​ពិន្ទុ​ណា៎ !
សិស្ស ៖ បាទ​លោកគ្រូ ! ខ្ញុំ​សុំទោស ! ការពិត ​ខ្ញុំ​ក៏​មិន​ចង់​មើល​គេ​ច្រើនដង​ដែរ តែ​ការដែល​ខ្ញុំ​ត្រូវ​លួចមើល​គេ​ច្រើនដង​នោះ​ក៏​ព្រោះ​គេ​នោះ​សរសេរ​អក្សរ​ ខ្វៀក​ពេក ទើប​ខ្ញុំ​មើល​មិន​ច្បាស់​ណា៎ លោកគ្រូ​… ។
លោកគ្រូ ៖ អុញ!!!???

លុយអ្វី ?
ស្ត្រី​ពីរ​នាក់​ដែល​ជា​អ្នកជិតខាង​នឹងគ្នា ពេល​ទំនេរ​នា​ថ្ងៃ​ចូលឆ្នាំ​ថ្មី បាន​សំណេះសំណាល​គ្នា​លេង​ថា ៖
- នែ ! កូន​ខ្ញុំ​ទើប​អាយុ ៣​ឆ្នាំ ជួយ​ខ្ញុំ​រកលុយ​បាន​ជាច្រើន​ម៉ឺន​រៀល !
- យ៉ាងម៉េច ? អ្នកស្រី​អោយ​កូន​ទៅ​ដើរ​សុំទាន​គេ​មែនឬទេ ?
- អ៊ូយ ! មិនមែន​ទេ ! នោះ​គឺជា​លុយ​ជូនពរ​ឆ្នាំ​ថ្មី ដែល​គេ​អោយ​វា​ណា៎ !
- ? ! !

អោយ​ក៏​ដូច​អត់
លោក​ប្ដី​ទើបនឹង​ត្រឡប់​មកពី​ជូនពរ​ឪពុក- ម្ដាយក្មេក ប្រពន្ធ​ក៏​សួរ​ភ្លាម​ថា ៖

* តើ​ម៉ែ​មាន​អោយ​លុយ​អបអរ​ឆ្នាំ​ថ្មី​ដល់​កូនៗ​យើង​ដែរ​ឬ​អត់ ?
* មាន ….
* ដែរ តែ​ក៏​ដូច​អត់​ដែរ ! ហេតុម៉េច​បានជា​អីចឹង ?
* ព្រោះថា ក្រោយមក​ម៉ែ​បបួល​លេងបៀ​ចាញ់​គាត់​អស់ហើយ !

អាសយដ្ឋាន
បុរស ​ម្នាក់​ទើបនឹង​មកពី​ស្រែ​ចូល​ដល់​ទីក្រុង ពេល​មក​ដល់​ចំណតរថយន្ត គាត់​ចង់​ហៅ​ស៊ីក្លូ​អោយ​ដឹក​ទៅផ្ទះ​បងប្អូន​គាត់ តែ​មិន​ដឹង​ប្រាប់​គេ​ថា​យ៉ាងម៉េច ។ ងាក​ចុះ​ងាក​ឡើង​គាត់​ក៏បាន​ឃើញ​អ៊ំស្រី​ម្នាក់​កំពុង​បោយដៃ​ហៅ​ស៊ីក្លូ ហើយ​ពេល​ស៊ីក្លូ​មក​ជិត​អ៊ំស្រី​និយាយ​ថា ៖ "៧២ មុនីរ៉េត" ហើយក៏​ឡើងជិះ​ស៊ីក្លូ​នោះ​ទៅ ។

មួយស្របក់​ក្រោយមក​ទៀត ក៏​ឃើញ​មាន​យុវជន​ម្នាក់​បោយដៃ​ហៅ​ស៊ីក្លូ និង និយាយ​ថា ២៥ ហែមចៀវហើយក៏​ឡើងជិះ​ស៊ីក្លូ​នោះ​ទៅ ។
អ្នក​ទី ៣ គឺជា​ស្ត្រី​បាន​និយាយ​ថា "៤២ ម៉ៅសេទុង" រួច​ឡើងជិះ​ទៅ ។

ឃើញ​ដូច្នេះ​គាត់​ក៏​មាន​សេចក្ដីក្លាហាន​ឡើង និង​បោយដៃ​ហៅ​ស៊ីក្លូ​រួច​ប្រាប់​ថា "៣៥ ឪអាក្នុយ" ។
ពេលនោះ​ស្រាប់តែ​អ្នកស៊ីក្លូ​ធ្វើ​ភ្នែក​ស្លឺ ! ! ? ?

កូន​ជាអ្វី ?
ថ្ងៃមួយ​ប្ដីប្រពន្ធ ២នាក់​បាន​ឈ្លោះប្រកែកគ្នា ។
បុរស​ជាប្ដី​ដោយ​មិនអាច​ទប់បាន​ក៏​បន្ទោសប្រពន្ធ​ថា ៖ ឆោតល្ងង់​មើលតែ​គោ !
ចំណែកឯ​ប្រពន្ធ​ក៏​មិនអន់ដែរ​បានតប​ទៅវិញ​ថា ៖ បងឯង​ប្រៀបបាន​សត្វឆ្កែ !
ឃើញដូច្នោះ កូនប្រុសម្នាក់​ក៏​បាន​សួរថា ៖ បើ​អីចឹង​ខ្ញុំ​ជា​កូនអ្វី​ទៅម៉ែ ?

អាយុ​របស់កណ្ដុរ
នៅក្នុង​ថា្នក់រៀន គ្រូ​បាន​សួរសិស្ស ៖ មើល ! កូនៗ​ទាំងអស់គ្នា ! តើ​កូនៗ​ដឹងទេថា​អាយុ​របស់កណ្ដុរ​មាន​ប៉ុន្មានឆ្នាំ ?
- សុខ បាន​លើកដៃ​ហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរ​មានអាយុ​ប្រហែល​ពីរឆ្នាំ !
- បូរ៉ា បាន​លើកដៃ​ហើយឆ្លើយ ៖ បាទ ! អ្នកគ្រូ ! កណ្ដុរ​មានអាយុ​បីឆ្នាំ !
- អ្នកគ្រូ ៖ មើល​កូនណា​ដឹងទៀត ?
- ប្រុញ បានឆ្លើយ ៖ បាទ ! អ្នកគ្រូ ! បើតាម​ខ្ញុំគិត អាយុ​របស់កណ្ដុរ​វាស្ថិត​នៅលើ​ឆ្មា​ជាអ្នកកំណត់​អ្នកគ្រូ !
- អ្នកគ្រូ ៖ … ! !

ពាក់ក្រវិល
ក្នុង ​ផ្ទះ​មួយ​មាន​កូនស្រី​ទើប​តែ​រៀបការ​ថ្មីៗ ។ យុវជន​កំហូច​ម្នាក់​ដើរ​ក្បែរ​ជញ្ជាំង​នៃ​បន្ទប់​មួយ​នេះ ។ ពេល​ព្រលប់ៗ ក៏​ចាប់អារម្មណ៍​នឹង​សំឡេង​ចម្លែក ។
កូនក្រមុំ ៖ អូន​ឈឺ​ណាស់ !
កូន​កំលោះ ៖ ទ្រាំ​បន្តិច​ទៅ មុនដំបូង​ឈឺ​អញ្ចឹង​ហើយ !
ក្មេង​ខូច ៖ ប្ដី​ពាក់​ក្រវិល​ឲ្យ​ប្រពន្ធ​សោះ ! ! !

កោរចេញទៅ
លោក ​សង្ឃ​មួយអង្គ​បាន​ដើរ​បិណ្ឌបាត​នៅ​តាម​ផ្លូវ​លំ​មួយ។ នៅ​តាម​ផ្លូវ​នោះ​មាន​ដើម​អម្ពិល​មួយ​ដើម ហើយ​ក្មេង​ស្រី​ម្នាក់​កំពុង​តែ​បេះ​ត្រួយ​​អម្ពិល នៅ​លើ​ដើម​អម្ពិល​នោះ។ គាប់ជួន​ជា​លោក​គាត់​និមន្ត​មកដល់​ហើយ​គាត់​បាន​ងើយ​ឡើង​ទៅ​លើ​ដើម​អម្ពិល ហើយ​ក៏​បាន​ហៅ​ក្មេង​ស្រី​នោះ​ឲ្យ​ចុះ​មក​ក្រោម។
ក្មេង​ស្រី​សួ ៖ តេជគុណ​មាន​ការ​អ្វីឬ?
លោកសង្ឃ ៖ នេះ​យក​លុយ​២ម៉ឺន​រៀល​ទៅ​ចាយ​ទៅ
ក្មេងស្រី​​បាន​លុយ​​អ​រ​រខិបរខុប រត់​ទៅ​ប្រាប់​ម្ដាយ​ថា​លោក​សង្ឃ​ឲ្យ​លុយ​ពេល​ខ្លួន​កំពុង​ឡើង​បេះ​ត្រួយ​អម្ពិល។
ម្ដាយ ​ក្មេង​ស្រី​គិត​ក្នុង​ចិត្ត​ថា "យី​កូន​អញ​បាន​ប៉ុណ្ណឹង ចុះ​ទម្រាំ​អញ​បាន​ប៉ុណ្ណា​ទៅ" ។ ស្អែក​ឡើង​ម្ដាយ​ក្មេង​ស្រី​នោះ​​ក៏​បាន​ទៅ​ឡើង​បេះ​ត្រួយ​អម្ពិល​ម្ដង ។ គាប់ជួន​ពេល​នោះ​លោក​សង្ឃ​បាន​មក​បិណ្ឌបាត​តាម​ផ្លូវ​ដដែល​ហើយ​បាន​ងើយ​ឡើង​ លើ​មើល​ម្ដាយ​ក្មេង​ស្រី​​នោះ​បេះ​ត្រួយ​អម្ពិល ហើយ​ក៏​បាន​ហៅ​​នាង​ឲ្យ​ចុះ​មកក្រោម។
ម្ដាយក្មេង​ស្រី​សួ ៖ តេជគុណ​មាន​ការ​អ្វីឬ?
លោកសង្ឃ ៖ នេះ​យក​លុយ​ ២រយ​រៀល​ ទៅ​ទិញ​ ឡាម​​កោរចេញទៅ!
ម្ដាយក្មេង​ស្រី ៖ អុញ….!!!

មូលហេតុ​ច្រៀង​ពីរោះ
ស្ត្រី​ជា​ប្រពន្ធ​អង្គុយ​ស្ដាប់​ចាប​យំ​លើ​មែក​ឈើ ឮ​ពីរោះ​ត្រចៀក​ពេក​ក៏​សួរ​ប្តី ៖

-បង​ស្ដាប់​មើល, ចាប​នោះ​សំឡេង​ស្រួយ ច្រៀង​ពីរោះ​មែនទែន ។ វា​ជា​ចាប​សោះ ហេតុ​ម៉េច​ច្រៀង ពីរោះ​ម៉្លេះ?
-វា​ត្រូវតែ​ច្រៀង​ពីរោះ​អ៊ីចឹង​ហើយ ព្រោះ​ក្នុង​ចិត្ត​វា​គ្មាន​ជាប់​ជំពាក់​អ្វី​ដូច​បង។
-ជាប់​ជំពាក់​យ៉ាងម៉េច?
-វា ​គ្មាន​ប្រពន្ធ គ្មាន​ជំពាក់​បំណុលគេ គ្មាន​ខ្វល់​រឿង​អត់​ការងារ​ធ្វើ អត់​ដែល​តឹងទ្រូង​ដោយសារ ប្រពន្ធ​រំអុក​ទារ​ខោអាវ​ម៉ូដ​ទាន់សម័យ…ដូច្នេះ​វា​ត្រូវតែ​ច្រៀង​ពីរោះ​អញ្ចឹង​ហើយ ។
ជ្រើសរើស​ប្រពន្ធ
យុវជន ​ម្នាក់​ទោះបី​នាំ​នារី​ណា​មក​ផ្ទះ​ជម្រាប​សួរ​ម្ដាយ​ក៏​ម្ដាយ​មិន​ពេញចិត្ត ​ដែរ។ គាត់​ប្រឆាំង​មិន​ឱ្យ​កូន​ប្រុស​គាត់​យក​នាង​នោះ​ធ្វើ​ប្រពន្ធ​ដាច់ខាត ។
យុវជន​យើង​ទាល់​តម្រិះ​ពុំ​ដឹង​ស្រី​ប្រភេទ​ណា​ទើប​ម្ដាយ​សប្បាយចិត្ត នាយ​ក៏​សួរ​យោបល់​អ្នកជិតខាង ហើយ​បាន​ដំបូន្មាន​ដូច​តទៅ ៖
-ក្មួយ ​ឯង​ត្រូវ​រក​នារី​ណា​រូបរាង​ដូច​ម្ដាយ​របស់​ក្មួយ​ឯង គឺ​ដូច​ទាំង​រូបរាង និង​ឫកពា ។ រក​បាន​នារី​ប្រភេទ​នោះ​មុខជា​ត្រូវ​ចិត្ត​គាត់​មិនខាន ។
យុវជន​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​អ្នកជិតខាង ទី​បំផុត​ក៏​រក​បាន​នារី​ម្នាក់​ដូច​ចិត្ត​មែន ។ នាយ​ប្រាប់ អ្នក​ជិតខាង​វិញ ៖
-អ៊ំ​ស្រី​និយាយ​ត្រូវ​ណាស់, ម្ដាយ​ខ្ញុំ​យល់ព្រម​ឱ្យ​ខ្ញុំ​រៀបការ​ជាមួយ​នារី​ចុងក្រោយ​ហើយ ។
-នាង​នោះ​ដូច​ម្ដាយ​របស់​ក្មួយ​ឯង​មែនទេ?
-បាទ,! ដូចបេះបិទ ដូច​តាំង​ពី​រូបរាង តាំង​ពី​ឫកពា តាំង​ពី​របៀប​ស្លៀកពាក់ និង ដាំ​ស្ល។ ប៉ុន្តែ…
-ប៉ុន្តែ​យ៉ាងម៉េច ?
-ប៉ុន្តែ ឪពុក​ខ្ញុំ​បែរ​ជា​ស្អប់​នាង​បំផុត ។

របៀប​តាមដាន​ប្រពន្ធ
បុរស ​បី​នាក់​និយាយ​គ្នា​ពី​របៀប​តាមដាន​ប្រពន្ធ​នៅ​ពេល​ខ្លួន​ត្រូវ​ទៅ​ឆ្ងាយ​ ពី​ផ្ទះ​យូរ​ថ្ងៃ។ បុរស​ទី​មួយ​និយាយ ប្រាប់​បុរស​ពីរ​នាក់​ទៀត​ថា ៖
-ទម្លាប់ ​របស់​ខ្ញុំ​គឺ​ប្រើ​ម៉ាស៊ីនថត​សំឡេង។ ខ្ញុំ​លួច​បង្កប់​ម៉ាស៊ីនថត​សំឡេង​ក្នុង​បន្ទប់ដេក ។ ពេល​ត្រឡប់ មក​ពី​បំពេញ​បេសកកម្ម​តាម​ខេត្ត​វិញ យក​ម៉ាស៊ីន​នោះ​បើក​ស្ដាប់​ដឹង​ខ្ទេចខ្ទី រឿងរ៉ាវ​ដែល​ប្រពន្ធ​នៅផ្ទះ ធ្វើ​អី​ខ្លះ ។
បុរស​ទី​ពីរ​ងក់​ក្បាល​តិចៗ ៖
-របៀប ​ហ្នឹង​ក៏​គ្រាន់បើ​ម៉្យាងដែរ តែ​ខ្ញុំ​ចូលចិត្ត​ប្រើ​កាមេរ៉ា​ជាង។ ខ្ញុំ​លួច​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់ដេក ពេល​មក​វិញ​បើក​មើល​ឃើញ​ទាំងអស់​ប្រុស​ណា​ខ្លះ​មក​រញ៉េរញ៉ៃ​ជាមួយ​ប្រពន្ធ​ ខ្ញុំ ។
ដល់​វេន​បុរស​ទីបី ៖
-ចំណែកខ្ញុំ ខ្ញុំ​មិន​ធ្វើ​ដូច​បង​ទាំងពីរ​ទេ។ ធ្វើ​អ៊ីចឹង​ដឹង​បានតែ​នៅ​ក្នុង​បន្ទប់, ចុះបើ​គេ​ទៅ​ណា​ទៅ​ណី​នៅ​កន្លែង ផ្សេង​ធ្វើ​ម៉េច​ដឹង​ទៅ?
វិធី ​របស់​ខ្ញុំ​គឺ​មក​ដល់​ផ្ទះ​ភ្លាម​ខ្ញុំ​ធ្វើ​ជា​ចោទ​ប្រកាន់​ស្ត្រី​ម្នាក់ ​នៅ​ក្បែរ​ផ្ទះ​ថា ម៉េច​អ្នក​ឯង​ក្បត់​ចិត្ត​ប្ដី​អញ្ចឹង? ស្ត្រី ​នោះ​ខឹង ច្រឡោត​ឆ្លើយ​វិញ ខ្ញុំ​មិនមែន​ស្រី​ធុន​ប្រពន្ធ​លោក​ឯង​ទេ កុំ​ចោទ​ខ្ញុំ​ផ្ដេសផ្ដាស។ រួចហើយ គាត់​និយាយ​ហែកកេរ្តិ៍​ប្រពន្ធ​ខ្ញុំ​ទាំងអស់។ ដូច្នេះ​ប្រពន្ធ​ខ្ញុំ​ធ្វើ​អី​នៅ​កន្លែង​ណា​ក៏​ខ្ញុំ​ដឹង​គ្មាន​សល់ ។

ខែ​ដែល​យើង​​ប្រើ​ថ្នាំដុសធ្មេញ​អស់​តិច
លោកគ្រូ​សួរ​ទៅ​កូនសិស្ស​ថា ៖ ខែ​ណា​ដែល​យើង​ប្រើ​ថ្នាំដុសធ្មេញ​អស់​តិច​ជាងគេ ?
សិស្ស​លើកដៃ​ព្រោងព្រាត លោកគ្រូ​ហៅ​សិស្ស​ម្នាក់​អោយ​ឆ្លើយ "​បាទ ! ខែ​ដែល​យើង​ប្រើ​ថ្នាំដុសធ្មេញ​តិច​ជាងគេ​គឺ​ខែ​កុម្ភៈ​" ។
លោកគ្រូ​សួរ​បន្ត​ទៀត​ថា "​តើ​ហេតុអ្វី​ទៅ ?​" សិស្ស​ឆ្លើយ​ទៀត​ថា "​ពីព្រោះ​ខែ​នេះ​មានតែ ២៨ ឬ ២៩ ថ្ងៃ​ទេ ឯ​ខែ​ឯទៀត មាន​ដល់ទៅ ៣០ និង ៣១ ថ្ងៃ ឯណោះ​ណា៎​លោកគ្រូ​" លោកគ្រូ​សរសើរ​ថា "​ល្អ​ណាស់​" ។
ស្រាប់តែ​ជើងល្អ​ម្នាក់ទៀត​លើកដៃ​សុំ​ឆ្លើយ​នូវ​សំនួរ​ដដែល​ថា "​ខែ​ដែល​យើង​ប្រើ​ថ្នាំដុសធ្មេញ​អស់​តិច​ជាងគេ គឺ​ខែរងារ​ព្រោះ​ខ្ញុំ​មិនសូវ​បាន​ដុសធ្មេញ​រាល់​ព្រឹក​ទេ ត្រជាក់​ណាស់​…. ថ្នាំដុសធ្មេញ​ខ្ញុំ​អស់​តិច​ណាស់​ក្នុង​ខែ​នោះ​" ។

ថ្លៃថ្នូរ​តាម
យុវជន​ក្រីក្រ​ម្នាក់​ក្លាហាន ចូល​ទៅ​សារភាព​ចំពោះ​មុខ​ឪពុក-ម្ដាយ​ខាង​ស្រី ។
យុវជន ៖ សូម​អ៊ំ​មេត្តា​ឲ្យ​ខ្ញុំ និង​កូន​ស្រី​អ៊ំ បាន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ផង​ចុះ !
ម្ដាយ​កូនស្រី ៖ យើង​មិន​ឲ្យ​​កូនស្រី​យើង​ទៅ​​ថោកទាប ល្ហេមល្ហាម​តាម​ឯង​ទេ !
យុវជន ៖ តែ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ថ្លៃថ្នូរ​តាម​អ៊ំ​ទេតើ !

ផែនដី​រាង​មូល​ដូច​បាល់
កូន​ប្រុស​តូច សួរ​ឪពុក​វា​ថា ៖
កូន ៖ តើ​ផែនដី​មាន​រាង​ដូចម្ដេច​ទៅ​ប៉ា ?
ឪពុក ៖ ផែនដី​មាន​រាង​មូល​ដូច​បាល់ តែ​វា​ខុសគ្នា​ត្រង់ថា​ពេល​ផែនដី​វិល​ទៅ​មិន​ធ្វើ​អោយ​មនុស្ស​ក្រឡាប់​ចាក់ តែ​បើ​បាល់​វិញ​វា​ធ្វើ​អោយ​មនុស្ស​ក្រឡាប់​ចាក់​បាន ។
កូន ៖ ម៉េច​អញ្ចឹង​ប៉ា ?
ឪពុក ៖ បាល់​មូល​ជួនកាល​អា​ក្រុម​ខ្លាំង​ចាញ់​អា​ក្រុម​ខ្សោយ ធ្វើ​អោយ​​អ្នក​ភ្នាល់​បាល់​​ក្រឡាប់​ភីង !
កូន ៖ ! ? !

ចិញ្ចឹមកូន​ដោយ​ទឹកដោះម្ដាយ
វេជ្ជបណ្ឌិត​ណែនាំ​អោយ​ម្ដាយ​ទាំងឡាយ ចិញ្ចឹមទារក​ដោយ​ទឹកដោះម្ដាយ​ទើបជា​ប្រការល្អ ។ បន្តិចក្រោយមក ស្រាប់តែ​មាន​ស្ត្រីម្នាក់​ដើរកាត់​មុខពេទ្យ​ដោយ​អោយ​កូន​បៅទឹកដោះគោ គ្រូពេទ្យ​ក៏​ណែនាំ​ដល់​ស្ត្រីនោះ​ថា បើមាន​សុខភាពល្អ​គួរអោយ​កូន​បៅទឹកដោះម្ដាយ​ទៅ ។ ពេលនោះ​ស្រាប់តែ​មាន​កូនប្រុស​អាយុប្រហែល ៦ឆ្នាំ ជា​កូនទី២ របស់​ស្ត្រីនោះ​រត់​មកដល់​ហើយ​ឮ​អ្នកគ្រូពេទ្យ​ណែនាំ​បែបនេះ វា​ក៏​លាន់មាត់​ថា ៖

– អោយ​អូន​បៅដោះម៉ាក់​យ៉ាងម៉េច បើប៉ា​ដណ្ដើម​ដោះម៉ាក់​បៅ​ដែរនោះ ។

ស៊ើបអង្កេត​សាកសព
អ្នកគ្រូមា្នក់​កំពុងបង្រៀន​រឿងស៊ើបអង្កេត​សាកសព អោយ​និស្សិតពេទ្យ​មួយក្រុម ហើយក៏​លើកជា​សំណួរថា ៖
–មើល៍ ! នរណា​ដឹង​ខ្លះថា សពនេះ​លង់ទឹក​ស្លាប់​ឬទេ ?
និសិត្ស​ពីរនាក់​បានឆ្លើយ​ស្របគ្នា​ឡើងថា ៖
–បាទ ! គឺ​មានតែ​វះកាត់​មើលថា​មានទឹក​នៅក្នុង​សួត ឬ​ក្រពះអាហារ​ឬអត់ !
អ្នកគ្រូពេទ្យ​គ្រាន់តែ​ញញឹម ហើយ​ងាក​ទៅសួរ​និសិត្ស​កំហិលម្នាក់​ទៀតថា ៖
–មើល៍ ! ប្អូន សាន តើ​ឯង​ដឹងថា​សពនេះ​ស្លាប់​ដោយសារ​លង់ទឹក​ដែរឬទេ ?
សាន ឆ្លើយភ្លាមថា ៖
–បាទ ! អ្នកគ្រូ ធម្មតា​បើ​ដឹងថា​មនុស្សនោះ​លង់ទឹក​ស្លាប់​ម្ល៉េះ​សមស្រែក​អោយ​គេជួយ​បាត់ទៅហើយ ។
–អុញ ! មើល​គេឆ្លើយ (​អ្នកគ្រូ​លាន់មាត់​)

ខ្លាច​អ្វី​បំផុត ?
នៅក្នុង​សម្ភាសន៍​ជាមួយ​និស្សិត ដែលមាន​បំណង​ប្រឡងចូល​មហាវិទ្យាល័យ​ពេទ្យ លោកស្រី​សាស្ត្រាចារ្យ​សួរសំណួរ​ទៅ​នាងធារ៉ា ថា ៖
- មើល៍ ! ប្អូន​បើប្អូន​ចង់ជាប់​ជា​គ្រូពេទ្យ តើ​ប្អូន​ខ្លាចអ្វី​ជាងគេ​ក្នុងចំណុច​ខាងក្រោម ៖

* ខ្លាច​ម្ជុលចាក់ថ្នាំ
* ខ្លាច​វះកាត់
* ខ្លាច​ខ្មោចអ្នកជម្ងឺ
* ខ្លាច​ក្លិនស្អុយឆ្អាប
ខណៈនោះ ធារ៉ា ឆ្លើយភ្លាមថា ៖
- ចាស ! អ្នកគ្រូ​រាល់ចំណុច​ខាងលើ​ទាំងប៉ុន្មាន នាងខ្ញុំ​មិនខ្លាច​ទេ !
អ្នកគ្រូ​ហាក់ឆ្ងល់​ហើយ​សួរតប​ទៅវិញ​ថា ៖
- បើ​មិនខ្លាច​ចំណុច​ខាងលើ តើ​ប្អូន​ខ្លាចអ្វី​ទៅវិញ ?
- ចាស ! រឿង​ដែល​នាងខ្ញុំ​ខ្លាចបំផុត​នោះ គឺ​ខ្លាចប្រលងធ្លាក់ !
- អូអ្ហូ ! ឯង​ឆ្លើយនេះ​ពិតជា​ត្រឹមត្រូវ​ហើយ ដូចនេះ​អោយ​ឯង​ជាប់ស្វ័យប្រវត្តិ​តែម្ដង​ទៅ !

No comments: