Saturday, August 29, 2009

ចង់វែង

ក្នុង​ថ្នាក់​រៀន​មួយ​នា​ ចុង​សប្ដាហ៍​នេះ​អ្នក​គ្រូ​បាន​ដើរ​ឆែក​មើល​ក្រចក​ដៃ​ជើង​របស់​សិស្ស​ដើម្បី ​ដាក់​ពិន្ទុ លើ​វិញ្ញាសា​មួយ​ដែល​អ្នក​គ្រូ​បាន​កំណត់ថា “អនាម័យ​នាំ​មក​នូវ​សុខភាព”…

អ្នកគ្រូ ៖ សុភី! កាត់​ខ្លី​បាន​ល្អណាស់ អ្នក​គ្រូ​ឲ្យ​ ១០ ពិន្ទុ!
សុភី ៖ អរគុណ​អ្នកគ្រូ!
អ្នកគ្រូ ៖ ឆ្លូញ ក៏​កាត់​បាន​ខ្លីដែរ តែ​ទុក​សក់​វែង​ពេក អ្នកគ្រូ​ឲ្យ ៨​ពិន្ទុ!
ឆ្លួញ ៖ អរគុណ​អ្នកគ្រូ!
អ្នកគ្រូ ៖ ចុះ​កល្យាណ ម៉េច​ក៏​ទុក​ក្រចក​វែង​ម្លេះ?
កល្យាណ ៖ ខ្ញុំ​ចង់​ទុក​ឲ្យ​វែង​ជាង​អ្នកគ្រូ! ព្រោះ​ក្រចក​អ្នកគ្រូ​មិន​សូវ​វែង​ផង ស្អាត​យ៉ាង​នេះ​ហើយ ចុះ​ទំរាំទុក​វែង​ជាង​នេះ​ទៀត…​អស់​ទាស់តែ​ម្ដង…
អ្នកគ្រូ ៖ !!!???

ដកស្រង់ចេញពី http://trajoke.blogsome.com/

No comments: