Saturday, August 29, 2009

គឺ​ឪពុក​ខ្ញុំ

អន្ទិត អក ជា​កូន​ពូ​ច្រូច ។ វា​បាន​ស្រលាញ់​កូន​ពូ​ជ្រុញ តែ​មិន​ហ៊ានឲ្យ​ឪពុក​ម្ដាយ​វា​ទៅ​ដណ្ដឹង ។ អន្ទិត អក ដឹងថា​ឪពុក​វា​ជា​សំឡាញ់​របស់​ពូជ្រុញ ។

- អាឡូ! អាជ្រុញ​មែន​ទេ អញ​គឺ​អាច្រូចណា!

- អាឡូ! អូ​អាច្រូច​សុខ​សប្បាយ​ឬទេ? ខាន​ជួប​គ្នា​យូរ តើ​ឯង​តេ​មក​អញ​​មាន​ការ​អី​ដែរ​ថ្ងៃ​ហ្នឹង…!

- អញ​ប្រាប់តាម​ត្រង់​ទៅ​ចុះ កូន​ប្រុស​របស់​អញ​វា​ស្រលាញ់​មីនាង កូន​ស្រី​ឯង អញ​គិត​ចង់​ដណ្ដឹង​ឲ្យ​កូន​ប្រុស​អញ!

- អាឡួ! ឯង​ថា​ម៉េច​អាច្រូច?

- អាឡូ! បាទ អញ​គឺ អាច្រូច​ ចង់​ដណ្ដឹង​កូនស្រី​ឯង!

- អាឡូ! អាណា​គេ និយាយ?

- គឺ​ឪពុក​ខ្ញុំ​ ឈ្មោះ​ច្រូច គាត់​ឲ្យ​ខ្ញុំ​និយាយ…!

- !!!???

No comments: